បក្សប្រឆាំងសុំបង្កើតគណះកម្មការពិសេស
ស៊ើបអង្កេតស្ពានពេជ្រ ត្រូវបានសភាច្រានចោល
លោក ហេង សំរិន ប្រធានរដ្ឋសភានៅថ្ងៃទី០៣ ខែធ្នូ បានច្រានចោលសំណើសុំបង្កើត “គណះកម្មការ
ពិសេស”រដ្ឋសភាដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតលើមូលហេតុដែលនាំអោយមានការស្លាប់និងរបួស
ប្រជាពលរដ្ឋរាប់រយនាក់នៅស្ពានកោះពេជ្រ កាលពីថ្ងៃទី២២ ខែវិច្ឆិកានៃពិធីបុណ្យអុំទូក អកអំបុក
សំពះព្រះខែនិងបណ្តែតប្រទីបនាថ្ងៃចុងក្រោយ។លិខិតរបស់ប្រធានរដ្ឋសភាចារបដិសេធច្រានចោល
របស់សំណើគណបក្សប្រឆាំងគឺត្រូវបានផ្សព្វផ្សាយជាសាធារណះនៅថ្ងៃទី០៧ ខែវិច្ឆិកា សម្តេច ហេង សំរិន បានចារនៅលើលិខិតរបស់តំណាងរាស្ត្រគណបក្ស សម រង្ស៊ី ថា “មិនមានការចាំបាច់ដើម្បី
បង្កើតទេ ព្រោះរដ្ឋាភិបាលបានចាត់ចែងចប់សព្វគ្រប់ហើយ “។សូមជម្រាបថា ក្រុមអ្នកតំណាងរាស្ត្រ
គណបក្ស សម រង្ស៊ី ចំនួន៤រូបកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១០ បានធ្វើលិខិតមួយច្បាប់ទៅប្រធាន
រដ្ឋសភាសម្តេច ហេង សំរិនដោយស្នើសុំបង្កើតគណះកម្មកាពិសេសរបស់រដ្ឋសភា ដើម្បីស្រាវជ្រាវ
លើមូលហេតុដែលនាំអោយមានការស្លាប់ និងរបួសប្រជាពលរដ្ឋរាប់រយនាក់នៅស្ពានកោះពេជ្រ។
គណបក្ស សម រង្ស៊ី បានជម្រាបជូនប្រធានរដ្ឋសភាថា ការស្នើអោយបង្កើតគណះកម្មការពិសេស ព្រោះដោយយល់ឃើញថា របាយការណ៏និងការសម្រេចមានលក្ខណះពុំបង្ហាញពីការទទួលខុសត្រូវ និងភារកិច្ចរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរដែលមានភារកិច្ចផ្តល់ការធានានូវសុវត្ថិភាពដល់ពលរដ្ឋ ក្នុងពិធីបុណ្យជាតិដ៏ធំនេះទេ ។តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក គឹមសួរ ភីរិទ្ធ បានលើកឡើង
ថា អ្វីដែលរដ្ឋាភិបាលបានបង្កើតគណះកម្មការស៊ើបអង្កេតគឺមិនទាន់បានផ្តល់នូវសក្ខីកម្មបានពេញ
លេញនៅឡើយទេហេតុនេះចង់អោយមានការស៊ើបអង្កេតបន្ថែមទៀត។ ដោយលោកបានបញ្ឆាក់
ថា “ជាពិសេសស្ថាប័នរដ្ឋសភាជាស្ថាប័នឯករាជ្យស្ថាប័នកំពូលដាច់ចេញពីស្ថាប័នរដ្ឋាភិបាលគួរតែ
បង្កើតគណះកម្មការឯករាជ្យមួយដើម្បីស៊ើបអង្កេតរឿងស្ពានពេជ្រអោយមានភាពស៊ីចង្វាក់គ្នាថាតើអ្វី
ដែលការស៊ើបអង្កេតរបស់រដ្ឋាភិបាលបានមកមានសក្ខីកម្មស្របគ្នាទៅតាមអ្វីដែលរដ្ឋសភាបង្កើតគណ
កម្មការវាស៊ីគ្នាឬអត់?”។ចំណែកមន្ត្រីអ្នកនាំពាក្យអង្គភាពព័ត៏មានប្រតិកម្មរហ័សនៃទីស្តីការគណរដ្ឋន្ត្រី លោក ទិត សុធា បានមានប្រសាសន៏ថា ការចារបញ្ឆាក់របស់សម្តេចប្រធានសភាមានន័យគ្រាប់គ្រាន់
ហើយគណបក្ស សម រង្ស៊ី គួរបញ្ឈប់កេងចំណេញយកទឹកភ្នែករបស់ប្រជាពលរដ្ឋដើម្បីផលប្រ
យោជន៏នោះទេ។ ហើយពាក់ព័ន្ធករណីនេះរដ្ឋាភិបាលបានបញ្ចប់ការស៊ើបអង្កេត ហើយមិនអាច
ទម្លាក់កំហុសទៅលើអាជ្ញាធរណាម្នាក់ឬអ្នកណាទេនេះជាការទទួលខុសត្រូវរួម។មន្ត្រីអ្នកនាំពាក្យ
អង្គភាពព័ត៏មានប្រតិកម្មរហ័សនៃទីស្តីការគណរដ្ឋមន្ត្រីបានមានប្រសាសន៏បន្តថា រដ្ឋាភិបាលបានបំភ្លឺ
ហើយថាកើតឡើងដោយសារផ្អើលរត់ជាន់គ្នា និងខ្វះអុកស៊ីស្សែនដកដង្ហើម(ខ្យល់)។សូមបញ្ឆាក់ថា ឧបទ្ទវហេតុជាន់គ្នានៅលើស្ពានពេជ្រកាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា បានបណ្តាលអោយប្រជាពលរដ្ឋ
ស្លាប់ជាង៣៥៣នាក់ និងរបួសជាង៣៩៥នាក់។ សូមជម្រាបថា ក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ចំនួន៤រូបកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១០ បានធ្វើលិខិតមួយច្បាប់ទៅប្រធានរដ្ឋសភាសម្តេច ហេង សំរិនដោយស្នើសុំបង្កើតគណះកម្មកាពិសេសរបស់រដ្ឋសភា ដើម្បីស្រាវជ្រាវលើមូលហេតុដែល
នាំអោយមានការស្លាប់ និងរបួសប្រជាពលរដ្ឋរាប់រយនាក់នៅស្ពានកោះពេជ្រ។គណបក្ស សម រង្ស៊ី បានជម្រាបជូនប្រធានរដ្ឋសភាថា ការស្នើអោយបង្កើតគណះកម្មការពិសេស ដោយយល់ឃើញថា
របាយការណ៏និងការសម្រេចមានលក្ខណះពុំបង្ហាញពីការទទួលខុសត្រូវ និងភារកិច្ចរបស់រាជរដ្ឋាភិ
បាល និងអាជ្ញាធរដែលមានភារកិច្ចផ្តល់ការធានានូវសុវត្ថិភាពដល់ពលរដ្ឋ ក្នុងពិធីបុណ្យជាតិ
ដ៏ធំនេះទេ ។
No comments:
Post a Comment
yes