សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 20, 2010

លោក ហោ ណាំហុង ជំរុញឲ្យថៃពិភាក្សាលើការ
ធ្វើអាជីវកម្មប្រេងកាតលើតំបន់សមុទ្រត្រួតស៊ីគ្នា
ឲ្យបានឆាប់ និងឲ្យសភាថៃអនុម័តលើកិច្ចព្រម
ព្រៀងបញ្ហាព្រំដែន

រូបថតពី រស្មីកម្ពុជា

នៅក្នុងជំនួបរវាងលោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស ជាមួយនិងលោក

កាស៊ីត ភារម្យ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ កាលពីព្រឹកថ្ងៃទី២០ ធ្នូ ២០១០ នៅទីស្តីការក្រសួងការ

បរទេស លោក ហោ ណាំហុង បានអរគុណដល់ថៃអំពីការបន្តរពេលវេលាដល់ឆ្នាំ២០១២ ដើម្បីចេញ

ប័ណ្ណស្របច្បាប់ឲ្យពលករកម្ពុជាដែលចូលទៅធ្វើការនៅក្នុងប្រទេសថៃ។ លោក ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានលើកឡើងទៀតថា បញ្ហាប្រជាពលរដ្ឋខ្មែរឆ្លងកាត់ព្រំដែនចូលខុសច្បាប់ទៅកាប់

ឈើហើយក្នុងករណីខ្លះពួកគាត់ទៅកាប់ឈើមិនដឹងពីចំណុចព្រំដែនបានមកនោះត្រូវបានប៉ូលីសថៃ

ចាប់ ជួនកាលត្រូវបានបាញ់បណ្តាលឲ្យស្លាប់។ លោក ហោ ណាំហុង សុំឲ្យថៃកុំប្រើអំពើហឹង្សា

លើពលរដ្ឋខ្មែរ ហើយបើពលរដ្ឋខ្មែរខុសអ្វីសូមឲ្យធ្វើតាមនីតិវិធីច្បាប់ បញ្ហានេះត្រូវបានលោក កាស៊ីត ភារម្យ រដ្ឋមន្រ្តីក្រសួងការបរទេសថៃសន្យានិងយកទៅពិភាក្សា ។ លោក ហោ ណាំហុង បានមាន

ប្រសាសន៏ទៀតថា ការចូលទៅធ្វើការនៅក្នុងប្រទេសថៃ ប្រជាពលរដ្ឋខ្មែរចាញ់បោកមេខ្យល់

ថៃនិងមេខ្យល់ខ្មែរ ហើយពួកគេបានលក់គោ ក្របី ទៅធ្វើការនៅថៃដោយសង្ឃឹមថានិងបានទទួល

ប្រាក់ខែថ្លៃ ប៉ុន្តែពួកគេត្រូវបានអាជ្ញាធរថៃចាប់ដាក់គុក ហើយខ្លះទៀតត្រូវបានបញ្ជូនមកប្រទេស

កម្ពុជាវិញ ។​លោក ហោ ណាំហុង បានឲ្យដឹងបន្តរថា លោកបានស្នើរឲ្យមានការប្រជុំគណកម្មការ

ចំរុះកម្ពុជា ថៃ នៅខែកុម្ភះ ឆ្នាំ២០១១ ដើម្បីដោះស្រាយបញ្ហាមួយចំនួនលោក ហោ ណាំហុង បាន

លើកពីបញ្ហាបើកច្រកស្ទឹងបត់ ដើម្បីឲ្យថៃនាំទំនិញពាណិជ្ជកម្មចូលប្រទេសកម្ពុជា ដោយទុកច្រក

ប៉ោយប៉ែត ជាច្រកទេសចរអន្តរជាតិ លោក ហោ ណាំហុង បានបន្តរទៀតដែរថា គួរតែមានការប្រជុំគ្នា

ឡើងវិញដើម្បីធ្វើយ៉ាងណាពិភាក្សាលើការធ្វើអាជីវកម្មរ៉ែប្រេងកាតនៅតំបន់សមុទ្រត្រួតស៊ីគ្នាដែរភាគី

កម្ពុជាមានលោកឧបនាយករដ្ឋមន្រ្តី សុខ អាន ហើយភាគីថៃមានលោក ស៊ូថេប ឧបនាយករដ្ឋមន្រ្តីថៃ ហើយលោក កាស៊ីត បានស្នើរឲ្យលោកឧបនាយករដ្ឋមន្រ្តី សុខ អាន អញ្ជើញទៅក្រុងបាងកក ប្រទេសថៃ ដើម្បីពិភាក្សាលើបញ្ហាធ្វើអាជីវកម្មរុករករ៉ែ នៅតំបន់សមុទ្រត្រួតស៊ីគ្នានេះ ។ជាមួយគ្នានោះ

លោក ហោ ណាំហុង បានសំណូមពរផងដែរដល់សភាថៃអនុមត័លើកិច្ចព្រមព្រៀងរបស់គណៈកម្មការ

ចំរុះព្រំដែនកម្ពុជាចំនួន៣ ដើម្បីឲ្យគណកម្មការព្រំដែនកម្ពុជា ថៃ បានប្រជុំពិភាក្សាគ្នាលើការបោះ

បង្គោលព្រំដែនឲ្យបានឆាប់រហ័សរវាងព្រំដែនប្រទេសទាំងពីរ។​លោកកាស៊ីត ភារម្យ រដ្ឋមន្រ្តីកា

បរទេសថៃបានឲ្យដឹងថា ឥលូវនេះរដ្ឋភាថៃកំពុងពិនិត្យមើលថាតើកិច្ចព្រមព្រៀងទាំង៣របស់

គណកម្មការចំរុះព្រំដែនកម្ពុជា ថៃ ស្ថិតនៅក្នុងមាត្រា១៩០ នៃរដ្ឋធមនុញ្ញថៃ បើកិច្ចព្រមព្រៀងនោះ

ស្ថិតនៅក្នុងមាត្រា១៩០ នៃរដ្ឋធមនុញ្ញថៃគឺរដ្ឋសភាថៃគឹជាអ្នកអនុម័ត ប៉ុន្តែបើកិច្ចព្រមព្រៀងនោះ

ពុំស្ថិតនៅក្នុងរដ្ឋធមនុញ្ញថៃ មាត្រា១៩០ទេ គឺរដ្ឋាភិបាលថៃ ជាអ្នកពិភាក្សាអនុម័ត។ លោក កាស៊ីត

ភារម្យ បានឲ្យដឹងទៀតថាលោកបានតែងតាំងឯកអគ្គរាជទូតថៃម្នាក់ដើម្បីទទួលបន្ទុកកិច្ចការព្រំដែន

ហើយឯកអគ្គរាជទូតថៃរូបនោះនិងអញ្ជើញមកទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នៅពេលឆាប់ៗខាងមុខ

នេះ ដើម្បើជួបពិភាក្សាជាមួយនិងលោក វ៉ា គីមហុង ប្រធានគណកម្មការព្រំដែន និងពិភាក្សាលើបញ្ហា

បន្ទាប់បន្សំមួយចំនួនទៀត។ នៅក្នុងជំនួបពិភាក្សារវាងប្រមុខកាទូតនៃប្រទេសទាំងពីរនោះពុំមានការ

ពិភាក្សាលើបញ្ហាបើកច្រកប្រាសាទព្រះវិហារឡើងវិញទេ ហើយចំពោះជនជាតិថៃដែលចូលក្នុងទឹកដី

ប្រទេសកម្ពុជាដោយខុសច្បាប់ ដែលត្រូវបានអាជ្ញាធរប្រទេសកម្ពុជាចាប់ខ្លួនបានកាលពីពេលថ្មីៗនេះ

នៅអំឡុងឆ្នាំ២០១០ លោកកាស៊ីត ពុំបានស្នើរឲ្យរដ្ឋាភិបាលកម្ពុជាធ្វើការដោះលែងទេ ប៉ុន្តែលោក

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានអះអាងថាស្ថិតនៅលើការពិនិត្យពិចារណារបស់សម្តេចនាយក

រដ្ឋមន្រ្តីហ៊ុន សែន ៕

No comments:

Post a Comment

yes