អាត់ ធន ប្រកាសធ្វើកូដកម្ម
បាតុកម្ម បើមិនមានការចរចា
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន បានប្រកាសសារជាថ្មីម្តងទៀតនៅចំពោះមុខកម្មករ កម្មការិនី ប្រមាណជាង៣០០នាក់នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ថា បើមិនមានការចរចារវាងសមាគមរោង
ចក្រកាត់ដេរនៅកម្ពុជា ជាមួយសហភាពការងារកម្ពុជាអំពីការតម្លើងប្រាក់ឈ្នួល និងប្រាក់អត្ថប្រ
យោជន៏ដល់កម្មករនោះទេ លោកនិងធ្វើកូដកម្ម និងបាតុកម្ម ក្នុងពេលដ៏ខ្លីខាងមុខនេះ។ចំពោះការ
ប្រមានធ្វើកូដកម្ម បាតុកម្ម របស់មេដឹកនាំសហភាពការងារកម្ពុជា ត្រូវបានសម្ព័ន្ធសហជីព អង្គការ
សមគម ទាក់ទងនិងការការពារផលប្រយោជន៏កម្មករមួយចំនួនគាំទ្រ និងបានប្រកាសថា ក្រោកឈរ
ឡើងដើម្បីលក្ខខណ្ឌការងារនៅកម្ពុជា។លោក អាត់ ធន បានបន្តថា ជំហររបស់សហជីពលោកនៅតែ
បន្តការការតវ៉ាទាមទារប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៏ផ្សេងៗដល់កម្មករប៉ុន្តែបើមិនមានការចរចា
លោកនិងបន្តការតវ៉ាទាមទារទៀតដោយប្រើយុទ្ធសាស្ត្រ កូដកម្ម បាតុកម្ម ។ ហើយរហូតមកដល់
ពេលនេះកម្មករដែលត្រូវបានថៅកែរោងចក្របញ្ឍប់មិនអោយចូលធ្វើការមានចំនួន៣៩៧នាក់ដោយ
ក្នុងរោងចក្រចំនួន១៦ ។ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន បានសង្កត់ធ្ងន់ថា “តើក្រុមហ៊ុន
ចង់បង្កើតតំបន់អប្បគមន៏ឬយ៉ាងម៉េច ?បានជាប្រឆាំងទៅនិងការសម្រេចរបស់រដ្ឋាភិបាល“ ។ រដ្ឋាភិ
បាល និងតុលាការត្រូវតែចាត់វិធានការទៅលើថៅកែរោងចក្រដែលពុំបានអនុវត្តទៅតាមការសម្រេច
របស់រដ្ឋាភិបាល និងតុលាការ។
No comments:
Post a Comment
yes