សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 21, 2010

ឆ្នាំ២០២០ ត្រូវធ្វើយ៉ាងណាអោយប្រជាពលរដ្ឋ
មានការផ្គត់ផ្គង់អគ្គិសនីពីប្រភពផ្សេងៗ

អាជ្ញាធរអគ្គិសនីកម្ពុជាបានធ្វើសន្និបាតបូកសរុបការងារសេវាកម្មអគ្គិសនីនៅក្នុងព្រះរាជាណាចក្រ
កម្ពុជានៅថ្ងៃទី២១ ខែធ្នូ ក្នុងសណ្ឋាគារភ្នំពេញដោយមានការចូរួមពីសំណាក់រដ្ឋមន្ត្រីក្រសួងឧស្សា
ហកម្ម រ៉ែ និងថាមពល និងលោក ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាដោយផ្តោតសំខាន់ទៅលើ
គោលនយោបាយ យុទ្ធសាស្ត្រ និងផែនការរបស់រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៏អគ្គិសនីភាវូបនីយ៏កម្ម
ជនបទ។លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានលើឡើងថា សន្និបាត
នេះគឺជាឳកាសដ៏ល្អមួយដែលអ្នកពាក់ព័ន្ធក្នុងវិស័យអគ្គិសនីទាំងអស់អាចធ្វើការពិភាក្សាគ្នារកវិធី
សាស្ត្រកែលំអរការធ្វើអាជីវកម្ម និងការផ្តល់សេវាកម្មអគ្គិសនីឲ្យកាន់តែប្រសើរ កាន់តែមានប្រសិទ្ធភាព និងកាន់តែមានសុវត្ថិភាពខ្ពស់ឡើង ស្របតាមគោលដៅកំណត់ដោយច្បាប់ស្តីពីអគ្គិសនីដើម្បីជម្រុញ
ការអភិវឌ្ឍន៏ការផ្គត់ផ្គង់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា អោយសម្រេចបាននូវផែនការ និង
គោលដៅនយោបាយរបស់រដ្ឋាភិបាល។​រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តការយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍន៏ស្ថានីយ៏ផលិតអគ្គិសនីក្នុងស្រុកធំៗ
ជាបន្តបន្ទាប់តាមផែនការមេដែលបានគ្រោងគួបផ្សំនិងការនាំចូលអគ្គិសនីពីប្រទេសជិតខាងរួមមាន
ដូចជា ថៃ ឡាវ និងវៀតណាមដើម្បីធ្វើយ៉ាងណាអោយកម្ពុជាមានប្រភពអគ្គិសនីសម្រាប់ផ្គត់ផ្គង់គ្រប់
គ្រាន់និងធ្វើការអភិវឌ្ឍន៏បណ្តាញ តង់ស្យុងខ្ពស់ អនុស្ថានីយ៏ និងបណ្តាញបញ្ឆូនរងជាបន្តបន្ទាប់
ដើម្បីពង្រីកការបញ្ឆូនប្រភពអគ្គិសនីពីបណ្តាញជាតិអោយទៅដល់គ្រប់តំបន់ ទូទាំងប្រទេស ទាំងតំបន់
ប្រជុំជន និងទាំងតំបន់ជនបទ។ លោក ស៊ុយ សែម បានបញ្ឆាក់ថា រាជរដ្ឋាភិបាលក៏កំពុងតែយកចិត្ត
ទុកដាក់ជម្រុញការអភិវឌ្ឍន៏អគ្គិសនីសភាវូនីយ៏កម្មជនបទផងដែរដោយកំណត់គោលដៅនៃការ
អភិវឌ្ឍន៏នេះដូចជា ១-ដល់ឆ្នាំ២០២០ ត្រូវធ្វើយ៉ាងណាអោយភូមិទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា មានការផ្គត់ផ្គង់អគ្គិសនីពីប្រភពផ្សេងៗ

No comments:

Post a Comment

yes