កំលាំងប្រដាប់អាវុធស៊ីឈ្នួលអោយក្រុមហ៊ុន ស៊ូកាគូ ប៉ះទង្គិចគ្នាជាមួយប្រជាពលរដ្ឋនៅមុខក្រុមហ៊ុន
ប្រជាពលរដ្ឋចំនួន៧ភូមិនៅក្នុងតំបន់បឹងកក់នៅព្រឹកថ្ងៃទី២១ ខែធ្នូ បាននាំគ្នាដុតធូបបួងសួងដាក់
បណ្តាសារក្រុមហ៊ុន ស៊ូកាគូអ៊ីន ដែលបានបូមខ្សាច់បាញ់ពន្លិចផ្ទះសម្បែងដើម្បីបណ្តេញពួកគាត់អោយចាកចេញពីផ្ទះសម្បែងជាថ្នូរ
ប្រជាពលរដ្ឋ
បាននាំគ្នាហែរទៅកាន់មុខទីស្នាក់ការកណ្តាល
របស់ក្រុមហ៊ុន ស៊ូកាគូអ៊ីន ដោយមានការ
លើកបដារស្រែកតវ៉ាទាមទារអោយក្រុមហ៊ុន ធ្វើការដោះស្រាយសំណងសមរម្យដល់ពួកគាត់។ ប៉ុន្តែការលើកបដារតវ៉ារបស់ប្រជាពលរដ្ឋនៅមុខ
ធ្វើការបង្រ្កាបមកដល់ក្រុមបាតុកម្ម។
សូមជំរាបថាកងកំលាំងនគរបាលដែលស៊ីឈ្នួល
អោយក្រុមហ៊ុន ស៊ូកាគូអ៊ីន គឺប្រដាប់ដោយ អាវុធ ដំបងឆក់ និងខែល បានចេញមកទាញយកបដារ
របស់ប្រជាពលរដ្ឋហែកចោល ហើយក៏បានប៉ះទង្គិច
គ្នាមួយប្រាវរវាងប្រជាពលរដ្ឋដៃទទេ និងសមត្ថកិច្ច
ស៊ីឈ្នួលឲ្យក្រុមហ៊ុន ស៊ូកាគូអ៊ីន ដែលប្រដាប់
ដោយអាវុធ ដំបងឆក់ ខែល ដោយមានការរុញច្រានគ្នាទៅវិញទៅមកបានធ្វើអោយមានការស្រែកតវ៉ា
ពីសំណាក់ប្រជាពលរដ្ឋកាន់តែខ្លាំង។នៅក្នុងការប៉ះទង្គិចគ្នានោះបានធ្វើអោយស្ត្រីម្នាក់ដួលសន្លប់ភ្លាមៗ
នៅនឹងកន្លែងមុខស្នាក់ការក្រុមហ៊ុន ស៊ូកាគូអ៊ីន ។ ហើយក្រោយពីការប្រឈមមុខដាក់គ្នារវាងប្រជា
ពលរដ្ឋនឹងកំលាំងស៊ីឈ្នួលជាសមត្ថកិច្ច ឲ្យក្រុមហ៊ុន ក៏បានបញ្ឆូនកំលាំងសមត្ថកិច្ចមកធ្វើការបង្រ្កាប
បាតុកម្មបន្ថែមទៀតយកមកដាក់នៅក្នុងក្រុមហ៊ុន៕
No comments:
Post a Comment
yes