សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 9, 2010

ហ៊ុន សែន បដិសេធរឿងបើកភ្លើងខៀវ
អោយសម្តេចក្រុមព្រះចូលក្នុងឆាកនយោបាយ

នាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើការបំភ្លឺនៅថ្ងៃទី០៨ ខែធ្នូជុំវិញការយាងត្រឡប់ប្រឡូកចូលក្នុងឆាកនយោ
បាយរបស់សម្តេចក្រុមព្រះ នរោត្តមរណឬទ្ធិ អតីតប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច ថា ការចូលរបស់
សម្តេចក្រុមព្រះ គឺមានការបើកភ្លើងខៀវពី ហ៊ុន សែន ជាការមិនពិតនិងជាការឃោសនាបោកប្រាស់ ដែលនាំដល់ការភ័ន្តច្រឡំនៃថ្នាក់ដឹកនាំគណបក្ស ហ្វ៊ុនស៊ិនប៉ិច មកលើគណបក្ស ប្រជាជនកម្ពុជា ធ្វើអោយមន្ត្រីហ៊្វុនស៊ិនប៉ិច មួយចំនួនមានមិនច្បាស់លាស់ក្នុងការងារ។ការបំភ្លឺរបស់នាយករដ្ឋមន្ត្រី ហ៊ុន​ សែន គឺបន្ទាប់ពីមានក្រុមមនុស្សមួយចំនួនបានដើរឃោសនាថា លោក ហ៊ុន សែន បើកភ្លើង
ខៀវ ឬគាំទ្រ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ចូលក្នុងឆាកនយោបាយវិញនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ឆាក់ថា មិនធ្វើអោយកើតមានឡើងនូវរដ្ឋាភិបាលចម្រុះត្រីភាគី គណបក្ស ប្រជាជនកម្ពុជា គណបក្ស ហ៊្វុនស៊ិនប៉ិច គណបក្ស នរោត្តម រណឬទ្ធិ នៅលើភាពជាក់ស្តែងនោះទេ។រីឯអ្នកដែលនិង
ចាកចេញពីគណបក្ស ហ៊្វុនស៊ិនប៉ិច ទៅកាន់គណបក្សផ្សេងនិងត្រូវបានបណ្តេញចេញពីមុខតំណែង
ភ្លាម។លោក ហ៊ុន សែន ក៏បានអំពាវនាវដល់ជនបោកប្រាស់ទាំងឡាយអោយបញ្ឈប់នូវសកម្មភាព
ដែលមានចរិកបំផ្លិចបំផ្លាញដល់ស្ថិរភាពរបស់រាជរដ្ឋាភិបាល ដល់មន្ត្រី និងគណបក្ស ហ៊្វុនស៊ិនប៉ិច ដែលកំពុងស្ថិតនៅជាដៃគូក្នុងរាជរដ្ឋាភិបាល៕ ដោយ មុនីរាជ







No comments:

Post a Comment

yes