សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 31, 2011


លោក កែប ជុតិមា អះអាងប្រាប់ប្រជាពលរដ្ឋបឹងកក់

ថា មិនមានគោលការណ៏បណ្តេញចេញទេ

កាតតវ៉ារបស់ប្រជាពលរដ្ឋបឹងកក់នៅមុខសាលារាជធានីភ្នំពេញ

នាពេលកន្លងមក

​អភិបាល​សាលា​រាជ​ធានី​ភ្នំពេញ​លោក កែប ជុតិមា បាន​បញ្ឆាក់​ប្រាប់​ទៅ​កាន់

តំណាង​ប្រជា​ពល​រដ្ឋ​នៅ​តំបន់​បឹងកក់​ថា សាលា​រាជធានី​ភ្នំពេញ​មិន​មាន​គោល​ការណ៏​បណ្តេញ​ប្រជា​ពលរដ្ឋ​នៅ​តំបន់​បឹង​កក់​ផ្នែក​គោក​នោះទេ និង​មិន​មាន​គោល​ការណ៏​ដោះ​ស្រាយ​ប្រាក់៨ពាន់ដុល្លារ និង​២​លានរៀល​នោះទេ។


​ការ​បញ្ឆាក់​របស់​អភិបាល​សាលា​រាជធា​នីភ្នំពេញ​បែប​នេះ បាន​ធ្វើ​ឡើង នៅ​រសៀល​ថ្ងៃទី៣០ មិនា ក្នុង​ការ​ជួប​ពិភាក្សា​ជា​មួយ​តំណាង​ប្រជាពល​រដ្ឋ​

ចំនួន៧​ភូមិ នៅ​តំបន់​បឹងកក់​ដើម្បី​រក​ដំណោះ​ស្រាយ ដែល​បាន​ធ្វើ​នៅ​ក្នុង

សាលា​រាជ​ធានី​ភ្នំពេញ​។


​សូម​ជម្រាប​ថា ការ​ជួប​រវាង​តំណាង​ប្រជា​ពលរដ្ឋ​ចំនួន៧ភូមិ​នៅ​តំបន់ បឹងកក់ ជា​មួយ​លោក​អភិបាល​សាលា​រាជធានី​ភ្នំពេញ គឺ​បន្ទាប់​ពីប្រជា​ពលរដ្ឋ

បាន​ដាក់​លិខិត​ស្នើ​សុំ​ជួប​លោក កែប ជុតិមា កាល​ពី​ថ្ងៃទី២៥ មិនា ក្នុង​ការ​ស្នើ

សុំ​ដី​ទំហំ១៥​ហិកតា​ធ្វើការ​អភិវឌ្ឍន៏​ដោយ​ខ្លួន​ឯងតំណាង​ប្រជា​ពលរដ្ឋ​នៅ​

តំបន់​បឹងកក់​អ្នកស្រី លី មុំ បាន​អោយ​ដឹងថា​នៅ​ក្នុង​ការ​ជួប​ជា​មួយ​លោក កែប ជុតិមា អភិ​បាល​សាលា​រាជធានី​ភ្នំពេញ​តំណាង​ប្រជា​ពលរដ្ឋ​បាន​ស្នើ​សុំដី

ទំហំ​១៥ហិកតា​ធ្វើការ​អភិវឌ្ឍន៏​ដោយ​ខ្លួន​ឯង ប៉ុន្តែ​អភិបាល​សាលា​រាជធានី​ភ្នំពេញ​បាន​ឆ្លើយ​តប​មក​វិញថា មិន​បាន​ទេ តែ​បើ​ចង់​អភិវឌ្ឍន៏​ដោយ​ខ្លួន​ឯង​នៅ​នឹង​កន្លែង​បាន​។តំណាង​ប្រជា​ពលរដ្ឋ​ទាំង​៧ភូមិ​នៅ​តំបន់​បឹងកក់

ក៏​បាន​សុំ​អោយ​លោក​អភិ​បាល​សាលា​រាជធានី​ភ្នំពេញ​បញ្ឆូន​សំណើ​របស់

ពួក​គាត់​ដែល​ស្នើ​សុំដី​ទំហំ១៥ហិកតា ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៏​នៅ​នឹង​កន្លែង​ដោយ​ខ្លួន​ឯង​ទៅ​លោក ហ៊ុន សែន ។


​គួរ​បញ្ឆាក់​ថា ប្រជា​ពល​រដ្ឋ​នៅ​តំបន់​បឹងកក់​ដែល​ទទួល​រង​ការ​បាញ់ ខ្សាច់​ពន្លិច​ផ្ទះ​សម្បែង​ពី​សំណាក់​ក្រុមហ៊ុន ស៊ូកាគូអ៊ីន ធ្លាប់​បាន​ធ្វើ​ការ​តវ៉ា​

ជា​ច្រើន​លើក ច្រើន​សារ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ និង​នៅ​មុខ​ភូមិគ្រឹះ

លោក ហ៊ុន សែន ដើម្បី​ស្វែង​រក​ការ​ជួយ​អន្តរាគមន៏ និង​ផ្តល់​ដំណោះ​ស្រាយ

ដល់​ពួក​គាត់​។ ប៉ុន្តែ​តែង​តែ​ទទួល​រងការ​រារាំង និង​បង្រ្កាប​ពី​សំណាក់

អាជ្ញាធរ​មាន​សមត្ថកិច្ច​៕

No comments:

Post a Comment

yes