សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 31, 2011


វៀតណាម ផ្តល់ប្រាក់សង់វិមានរំលឹកគុណយុទ្ធជន មិត្តភាព

កម្ពុជា វៀតណាម នៅក្នុងខេត្តកំពង់ឆ្នាំង


​បញ្ឆាការ​រដ្ឋាន​យោធា​ភូមិភាគ​ទី៩ នៃ​កង​ទ័ព​ប្រជាជន​វៀតណាម បាន​ផ្តល់​ថវិការ​ជួយ​សាង​សង់​សំណង់​វិមាន​រំលឹក​គុណ​យុទ្ធជន មិត្តភាព​កម្ពុជា វៀតណាម នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ដែល​ចំណាយ​ប្រាក់​អស់១២០.០០០ ដុល្លារអាមេរិក ដោយ ក្នុង​នោះ​ទឹក​ប្រាក់​១១៤.០០០​ដុល្លារ​អាមេរិក​ត្រូវ​បាន​ផ្តល់​រួច​ហើយ​ពី​សំ


ណាក់​ភាគី​វៀតណាម​ដែល​ដឹក​នាំ​ដោយ​មេបញ្ឆាការ​រង និង​ជា​នាយ​សេនា​ធិការ​យោធា​ភូមិ​ភាគទី៩ នៃ​កងទ័ព​ប្រជាជន​វៀតណាម​។


សំណង់​វិមាន​រំលឹក​គុណ​យុទ្ធជន មិត្តភាព​កម្ពុជា វៀតណាម​ដែល​មាន​ទីតាំង​


នៅ​ទី​រួម​ខេត្ត​កំពង់ឆ្នាំង ដែល​ជា​ជំនួយ​របស់​វៀតណាម​ត្រូវ​បាន​សម្ពោធ


ដាក់​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវការ​កាល​ពីថ្ងៃទី៣០ មិនា ក្រោម​អធិបតីភាព​លោក​


ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស ខេង និង​មេ​បញ្ឆា​ការ​យោធា​ភូមិ​ភាគទី៩ លេខា​ប្រធាន​គណៈ​កម្មាធិការ​បក្ស​ក្រុងកិនថឺ​៕

No comments:

Post a Comment

yes