សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, May 16, 2013

សហរដ្ឋ​អាមេរិក​និង​កម្ពុជា ធ្វើ​សម​យុទ្ធ​រូម​គ្នា​នៅ​ថ្ងៃ​នេះ

_MG_2737
កងទ័ពកម្ពុជាធ្វើសមយុទ្ធយោធា កាលពីដើមខែមេសានៅខេត្តកំពង់ស្ពឺ
 សហរដ្ឋ​អាមេរិក​និង​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ចូល​រួម​ក្នុង​លំហាត់​សម​យុទ្ធ​យោធា​រួម​គ្នា​ ដែល​មាន​​ឈ្មោះ​ថា ឆ្មាំ​អង្គរ នៅថ្ងៃ ១៦ ដល់​ថ្ងៃ​ទី ២៩ ខែ​ឧសភា ឆ្នាំ ២០១៣ នៅ​ខេត្ត​កំពង់​ស្ពឺ។
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ឆ្មាំអង្គរ​ឆ្នាំ ២០១៣ គឺជា​លំហាត់​សមយុទ្ធ​ទ្វេភាគី​ធំ​មួយ ដែល​ជា​ការ​បន្ត​ការ​ខិត​ខំ​ប្រឹង​ប្រែង​លើ​រយៈពេល​ច្រើន​ឆ្នាំ​ របស់​កង​កម្លាំង​ទ័ព​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​តំបន់​ប៉ាស៊ី​ហ្វិក និង​បញ្ជាការ​ដ្ឋាន​សហរដ្ឋអាមេរិក​ប្រចាំ​តំបន់ប៉ា​ស៊ីហ្វិក ដើម្បី​ចូល​រួម​ឲ្យ​បាន​សកម្ម​ជាមួយ​កង​យោធពល​ខេមរ​ភូមិន្ទ ហើយ​ពង្រីក​ប្រតិបត្តិ​ការ​ថែ​រក្សាស្ថេរ​ភាព និង​សន្តិភាព។
ឆ្មាំ​អង្គរ​គឺជា​លំហាត់​សមយុទ្ធ​ទ្វេភាគី​ប្រចាំ​ឆ្នាំ ដែល​ឧបត្ថម្ភ​ដោយ​កង​កម្លាំង​ទ័ព​សហរដ្ឋ​អាមេ​រិក​ប្រចាំ​នៅ​តំបន់​ប៉ាស៊ី​ហ្វិក ដោយ​កង​យោធពល​ខេមរ​ភូមិន្ទ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ឆ្មាំអង្គរ​ឆ្នាំ ២០១៣ គឺជា​លំហាត់​សម​យុទ្ធ​ចុង​ក្រោយ ក្នុង​ចំណោម​លំហាត់​សម​យុទ្ធ​ដែល​មាន​លក្ខណៈ​ស្វិត​ស្វាញ និង​ច្រើន វិញ្ញាសារ​បន្ត​បន្ទាប់​គ្នា ដែល​មាន​ធ្វើ​ជា​បន្ត ដើម្បី​លើក​កំពស់​សន្តិភាព និង​សន្តិសុខ​ក្នុ​ងតំបន់។ លំហាត់​សមយុទ្ធ​នេះ​កត់​សំគាល់​ខួប​លើក​ទី ៤ នៃ​លំហាត់​សមយុទ្ធ​ប្រចាំ​តំបន់​ប្រកប​ដោយ​ផ្លែ​ផ្កា និង​មាន​អត្ថន័យ​​យ៉ាង​សំខាន់។

លោក Jeff Daigle អនុប្រធាន​ស្ថានទូត​សហរដ្ឋ​អាមេរិក នឹង​ចូល​រួម​បើក​លំហាត់​សម​យុទ្ធ​នេះ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែឧសភា​នេះ វេលា​ម៉ោង ៩​​ ព្រឹក នៅ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​កម្លាំង​ថែ​រក្សា​សន្តិភាព​ពហុជាតិ នៅ​តាម​ផ្លូវ​ជាតិ​លេខ ៤ ភូមិ​ទួល ឃុំ​មហា​សាំង ស្រុកភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ។
ក្នុង​លំហាត់​សមយុទ្ធ​រយៈ​ពេល ១៤ ថ្ងៃ កង​កម្លាំង​ទ័ព​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​តំបន់​ប៉ាស៊ី​ហ្វិកនិង​កង​យោធពល​ខេមរ​ភូមិន្ទ​នឹង​ផ្តោត​លើ​ប្រតិបត្តិការ​ផ្តល់​ជំនួយ​មនុស្ស​ធម៌ និង​ថែ​រក្សា​សន្តិភាព ដែល​រួម​​មាន​លំហាត់​សមយុទ្ធ​តាម​កង​វរសេនា​តូច លំហាត់​សមយុទ្ធ​លើ​ទីលាន​ប្រឆាំង​យុទ្ធភណ្ឌ​ផ្ទុះ​កែច្នៃ សកម្ម​ភាព​ពេទ្យ​ក្នុង​សមរភូមិ​ដើម្បី​ជួយ​កង​ទ័ព​កម្ពុជា ក្នុង​បេសកកម្ម​ថែ​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជា​ជាតិ។
នៅ​ក្នុង​លំហាត់​សមយុទ្ធ​នេះ បុគ្គលិក​ទាហាន​អាមេរិក​និង​កម្ពុជា​ដែល​ចូល​រួម នឹង​ទទួល​បាន​ការ​បង្រៀន​លើ​ប្រព័ន្ធ​ទំនាក់​ទំនង​និង​កុំព្យូទ័រ ការ​បណ្តុះ​បណ្តាល​បុគ្គលិក និង​ការ​កសាង​ក្រុម។
សកម្មភាព​ទាំងនេះ​មាន​ភាព​ចាំបាច់​សម្រាប់​ដោះ​ស្រាយ​ភារកិច្ច​ស្មុគ​ស្មាញ​ផ្នែក​សន្តិសុខ។ លើស​ពី​នេះ​ទៀត អ្នក​ចូល​រួម​នឹង​មាន​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ស្តី​ពី​ការងារ​តាម​អង្គភាព​តូចៗ​ដែល​ធ្វើ​បាន​ល្អ និង​ការ​វាយ​តំលៃ​កង​ទ័ព ដែល​មាន​បំណង​សង្គ្រោះ​ជីវិត ហើយ​ការពារ​កុំ​ឲ្យ​មាន​ការ​រាំង​ស្ទះ​ដល់​ប្រតិបត្តិ​ការ​យោធា។

No comments:

Post a Comment

yes