សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 2, 2011


វេជ្ជបណ្ឌិត Nguyễn Đan Quế ត្រូវបានដោះលែង
ក្រោយពីត្រូវបានចាប់ខ្លួន ២៤ ម៉ោង
ដោយ ថាច់ ជំរឿន
ប្រភព ព័ត៌ មាន ពី កាសែត វៀតណាម ដែល បាន ចេញ ផ្សាយ ក្នុង ស្រុក បាន ផ្សព្វ ផ្សាយ ថា លោក Nguyen Dan Que អាយុ ៦៩ ឆ្នាំ ត្រួវ បាន រដ្ឋាភិ បាល វៀត ណាម ដោះ លែង ឲ្យ មាន សេរីភាព ហើយ បន្ទាប់ ពី ត្រួ វបាន កងនគរ បាល បក្សកុម្មុយ និស្ត វៀត ណាម ឃុំ ខ្លួន សួរ ចម្លើយ អស់ រយៈពេល ២៤ ម៉ោងមក ។ ការ ចាប់ លោក Nguyen Dan Que នេះ ត្រូវ បាន ធ្វើ ឡើង បន្ទាប់ ពី អាជ្ញា ធរ វៀត ណាម បាន ឆែក ឆេរ នៅ ផ្ទះ របស់ លោក ហើយ បាន រឹប យក ឯក សារ ជា ច្រើន ដែល មាន ខ្លឹម សារ ប្រឆាំង រដ្ឋាភិបាល វៀតណាម និង អំពាវ នាវ ឲ្យ មាន ការ បះ បោរ មួយ ដូច នៅ អាហ្វ្រិក និង ពិភព អារ៉ាប់ ។
លោក ង្វៀង ដាង ហ្វេ ។ រូបថត www.caotraonhanban.org
កាល ពី ថ្ងៃ សៅរ៍ទី ២៦ ខែកុម្ភៈ កង កម្លាំង នគរ បាល បក្សកុម្មុយ និស្ត វៀត ណាម រាប់ សិប នាក់ បាន ឡោម ព័ទ្ធ និង ចូល ឆែក ឆេរ ផ្ទះ របស់ លោក ង្វៀង ដាង ហ្វេ (Nguyen Dang Que) នៅ ទី ក្រុង ព្រៃនគរ ហើយ បាន រឹប យក ឯក សារ ជា ច្រើន ពី កុំព្យូទ័រ រហូត ដល់ វេលា ម៉ោង ៥ រសៀល លោក ង្វៀង ដាង ហ្វេ ត្រូវ បាន ចាប់ ខ្លួន ។ ក្នុង សន្និសីទ កាសែ តមួយដែ លបាន រៀប ចំឡើង ដោយ កង នគរ បាល វៀត ណាម នៅ ទី ក្រុង ព្រៃនគរ បន្ទាប់ ពីការ ចាប់ ខ្លួនលោក ង្វៀង ដាង ហ្វេ មួយ ថ្ងៃ លោក ត្រឹង ស៊ី ហ្វាង (Trần Sỹ Quang) មន្ត្រី កង នគរ បាល វៀត ណាម បាន ថ្លែង ថា លោក ង្វៀង ដាង ហ្វេ ជា មនុស្ស ដ៏សែន « គ្រោះថ្នាក់» និង ត្រូវ បាន ឃុំ ឃាំង ដើម្បី ធ្វើ ការ ស៊ើប អង្កេត ពី បទ « ធ្វើ ចលនា ផ្តួល រំលំ រដ្ឋាភិបាល » បក្ស កុម្មុយ និស្ត វៀតណាម ។
នេះ ជា លើក ទី ៤ ហើយ នៃ ការ ចាប់ ខ្លួន លោក ង្វៀង ដាង ហ្វេ ចាប់ តាំង ពីឆ្នាំ ១៩៧៨ ដែល រូប គាត់ បាន បង្កើ តនូ វចល នា មួយ មានឈ្មោះថា «ចលនា អហិង្សា តស៊ូ ដើម្បី សិទ្ធិ មនុស្ស និង សេរី ភាព នយោ បាយ» នៅ ក្នុង ប្រទេស វៀតណាម (Cao trào Nhân Bản tranh đấu cho nhân quyền và tự do chính tri) ។ លោក ង្វៀង ដាង ហ្វេ (Nguyễn Đan Quế) ត្រូវ បាន នៅ ក្នុង គុក យួន សរុប អស់ រយៈ ពេល ជិត ២០ ឆ្នាំ ក្នុង អំឡុង ពេល ៣០ ឆ្នាំ ចុង ក្រោយ នេះ ។
តាម ប្រ សាសន៍ របស់ អ្នក កា ទូត បស្ចិម ប្រទេស ម្នាក់ នៅរ ដ្ឋធានី ហាណូយ បាន វិភាគ ប្រាប់ សារ ព័ត៌មាន AFP ថា ក្រៅ ពី មាន ការ អំពាវ នាវ ឲ្យ ប្រជាជន វៀតណាម «ចេញ មក ជួប គ្នា នៅ តាម ដង ផ្លូវ ធ្វើ បាតុ កម្ម» ប្រឆាំង រដ្ឋាភិ បាល វៀត ណាម និង រឿង បះ បោរ នៅ ពិភព អារ៉ាប់ នោះ វា គ្មា នឥទ្ធិ ពល ដល់ ប្រទេស វៀតណាម ទេ តែ រដ្ឋា ភិ បាល បក្ស កុម្មុយ និស្ត មួយ នេះ តែង តែ មាន ការ បារម្ភ ៕ ពីគេហទំព័រព្រៃ នគរ
​---------------------------------------------------
​មើលផងដែរៈ
Vietnam's Internet Crackdown (Human Right Watch's Video)

No comments:

Post a Comment

yes