លោក ថាច់ សេដ្ឋា ៖ ខ្មែរកម្ពុជាក្រោម សុខចិត្តស្លាប់
បើអាជ្ញាធរបង្ក្រាបនៅថ្ងៃទី៤ មិថុនា
- ខ្មែរកម្ពុជាក្រោម មិនអាចឲ្យគេមើលងាយតទៅទៀត
បានទេ ត្រូវតែតស៊ូក្រោកឈរឡើងទាំងអស់គ្នា

មេដឹកនាំសហគមនខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថានៅតែរក្សាជំហរក្នុងការប្រារព្វខួប៦២ឆ្នាំ៤មិថុនា១៩៤៩៤មិថុនា២០១១នៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមដែលបារាំងបានកាត់ទៅឲ្យរដ្ឋាភិបាលក្រុងហាណូយ ធ្វើការគ្រប់គ្រងរហួតមកដល់បច្ចុប្បន្ននេះ ។
លោកថាច់សេដ្ឋាប្រធានសហគមនខ្មែរកម្ពុជាក្រោមបានឲ្យដឹងថា នៅល្ងាចថ្ងៃទី២ មិថុនា សាលារាជធានីភ្នំពេញ បានជូនដំណឹងមិនឲ្យធ្វើពិធី
រំលឹកខួបបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមនៅមុខវត្តបុទុម នៅថ្ងៃទី៤ មិថុនា នោះទេក៏ប៉ុន្តែលោកនៅតែធ្វើតាមការគ្រោង

ទុកបើទោះបីជាអាជ្ញាធរបង្ក្រាបយ៉ាងណាក៏ដោយ គឺសុខចិត្តស្លាប់ហើយខ្មែរក្រោមមិនឲ្យគេមើលងាយតទៅទៀតបានទេត្រូវតែតស៊ូក្រោកឈឡើងទាំងអស់គ្នា៕
No comments:
Post a Comment
yes