សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, June 2, 2011


អ្នកភូមិរងគ្រោះក្នុងទំនាស់ដីធ្លី ជួបជុំថ្លែងការណ៍

និងដាក់ញត្តិ



​ក្រុម​អ្នក​ភូមិ​រងគ្រោះ​ក្នុង​ទំនាស់​ដីធ្លី មកពី ១៥ ខេត្ត​-ក្រុង ដែល​អះអាង​ថា ទទួលរង​នូវ​អំពើ​អយុត្តិធម៌ បាន​ជួបជុំ ថ្លែងការណ៍ នៅ​ទីស្នាក់ការ​សមាគម​សិទ្ធិមនុស្ស​អាដហុក នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។ក្រុម ​អ្នក​ភូមិ ក៏​បាន​ធ្វើ​ញត្តិ ផ្តិត​ស្នាម​មេដៃ ដើម្បី​សុំឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ បញ្ឈប់​ការចោទប្រកាន់ ចាប់ខ្លួន និង​ដោះស្រាយ​បញ្ហា​ដីធ្លី​ឲ្យមាន​ភាពយុត្តិធម៌។ ញត្តិ​ស្នាម​មេដៃ​នោះ ត្រូវ​​បាន​ប្រគល់ជូន​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ដែល​កំពុង​បំពេញ​ទស្សនកិច្ច​រយៈពេល ៥ ថ្ងៃ នៅ​កម្ពុជា។

ប្រជាជនរងគ្រោះរឿងដីធ្លីសុំឲ្យតុលាការឈប់ចាប់ដាក់ទោស

អ្នកដែលតវ៉ារឿងដីធ្លី ©RFI/ស៊ីវ ចាន់ណា


​ក្នុង​សន្និសីទ​កាសែត​នៅ​អង្គការ​អាដហុក ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ មាន​តំណាង​អ្នកភូមិ​ប្រមាណ ១០០ នាក់ មកពី ១៥ ខេត្ត​ក្រុង បានថ្លែងការណ៍​ថា ពួកគេ​ជា​ជនរងគ្រោះ និង​ទទួល​រង​នូវ​អំពើ​អយុត្តិធម៌ ក្នុង​ទំនាស់​ដីធ្លី។ អ្នក​ភូមិ​បឹងកក់ ដែល​តវ៉ា​រឿង​ដីធ្លី​យូរ​ឆ្នាំ​មកហើយ ក៏​បាន​ចូលរួម​ជាមួយ​អ្នកភូមិ ដែល​មាន​រឿង​ទំនាស់​ដីធ្លី នៅ​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច ដូចជា ខេត្តកំពង់ស្ពឺ និង​ខេត្ត​កំពង់ធំ ជាដើម។


​ក្រុម​អ្នក​ភូមិ​លើកឡើងថា ការដោះស្រាយ​ជម្លោះ​ដីធ្លី​កន្លងមក គ្មាន​លទ្ធផល​សមរម្យ ដែល​អាច​ទទួលយក​បាន​ទេ។ តែ​អាជ្ញាធរ​ពាក់ព័ន្ធ តែងតែ​អូសបន្លាយ​ពេលវេលា និង​លំអៀង​ទៅ​ខាង​ក្រុមហ៊ុន ឬ​អ្នកមានអំណាច។


​ជាមួយ​នឹង​ការលើកឡើង​ខាងលើ ក្រុម​អ្នក​ភូមិ​រងគ្រោះ បាន​អះអាងថា ការងើប​ទាមទារ​តវ៉ា ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​ដីធ្លី​ពី​ការរំលោភ​បំពាន​ដោយ​អយុត្តិធម៌ និង​សូម​អន្តរាគមន៍​ពី​រដ្ឋអំណាច​ក្នុង​ពេល​កន្លងមក អ្នកភូមិ​បែរជា​ត្រូវ​បង្ក្រាប និង​ទទួល​រង​ការចោទប្រកាន់​ពី​តុលាការ ដោយ​អយុត្តិធម៌​បំផុត។


​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក ក៏​បាន​សម្តែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​តុលាការ ដែល​បាន​ចោទប្រកាន់ ចាប់ខ្លួន និង​ឃុំខ្លួន​ប្រជាពលរដ្ឋ​ក្រីក្រ ក្នុង​ទំនាស់​ដីធ្លី ជាមួយ​អ្នកមាន​អំណាច ឬ​ថៅកែ​ក្រុមហ៊ុន។


​អាដហុក លើកឡើងថា តុលាការ បាន​ចោទប្រកាន់ ចាប់ខ្លួន និង​ឃុំខ្លួន​ប្រជាពលរដ្ឋ​ក្រីក្រ ក្នុង​ទំនាស់​ដីធ្លី ដោយ​ពុំ​បាន​ធ្វើ​ការស៊ើបអង្កេត​ឲ្យបាន​ហ្មត់ចត់ និង​មិន​បាន​ប្រមូល​ភស្តុតាង​ឡើយ។ ក្នុង​រឿង​ជម្លោះ​ដីធ្លី តុលាការ​ក៏​មិន​បាន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ឲ្យទទួល​បាន​យុត្តិធម៌​ទាល់តែសោះ។


​តាម​ការកត់ត្រា​របស់​សមាគម អាដហុក គិត​ពី​ដើម​ឆ្នាំ​២០១១ រហូតដល់​បច្ចុប្បន្ន យ៉ាងហោចណាស់ មាន​ប្រជាពលរដ្ឋ​ក្រីក្រ ក្នុង​ទំនាស់​ដីធ្លី​ចំនួន ១២៤ នាក់ ត្រូវបាន​តុលាការ​ចេញ​ដីកាកោះ និង​ចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ។ ក្នុងនោះ មាន ៣៦ នាក់ ត្រូវបាន​ចាប់ខ្លួន​ ១៨ នាក់ កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ និង ៨៨ នាក់ កំពុង​រត់គេចខ្លួន​ពី​ការតាម​ចាប់​របស់​តុលាការ។


​ក្រៅតែពី​ថ្លែងការណ៍​ខាងលើ ក្រុម​អ្នកភូមិ ដែល​មាន​ទំនាស់​ដីធ្លី ក៏​បាន​ប្រមូល​ស្នាម​មេដៃ ភ្ជាប់​ជាមួយ​ញត្តិ ដាក់​ជូន​លោក ស៊ូប៊ែឌី អ្នករាយការណ៍​ពិសេស​របស់​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដើម្បី​ជួយ​អន្តរាគម​ទៅ​រដ្ឋាភិបា៕




​BY: RFI


No comments:

Post a Comment

yes