សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, July 28, 2011

ភឿថៃ តែងតាំងសមាជិរបស់ខ្លួនក្តាប់តំណែង

ប្រធានសភា


 បាងកក៖ នាយក​រដ្ឋ​មន្ត្រី​ជាប់​ឆ្នោត​ថ្មី​របស់​ថៃ លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា បេក្ខជន​មក​ពី​គណ​បក្ស​ភឿ​ថៃ នឹង​ត្រូវ​បាន​តែង​តាំង​សម្រាប់​តំណែង​ប្រធាន​សភា និង​អនុ​ប្រធាន នៅ​ពេល​សម័យ​បើក​សម័យ​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ។

 លោក​ស្រី យីងឡាក់ បាន​ថ្លែង​ថា បេក្ខជន​ទាំង​ពីរ​ គឺ​ជា​មនុស្ស​មាន​ចំណេះ​ដឹង និង​មាន បទ​ពិសោធន៍ នៅ​ក្នុង​នីតិ​វិធី​ និង​ច្បាប់​សភា និង​ជា​មនុស្ស​ត្រូវ​បាន​សមាជិក​សភាដទៃទៀត​គោរព។

 លោក​ស្រី​ថ្លែង​ថា៖ «សភា​នឹង​បើក​សម័យ​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ។ ខ្ញុំ​មាន​ឈ្មោះ​រួច​ហើយ ហើយ​សភា​នឹង​សម្រេច​ចិត្ត​​នៅ​ព្រឹក​ថ្ងៃ​ចន្ទ»។

 បេក្ខជន​សម្រាប់​ប្រធាន​សភា និង​អនុ​ប្រធាន​ទាំង​ពីរ ត្រូវ​បាន​គេ​និយាយ​ថា​នឹង​បាន​ទៅ​លោក ស៊ុំសក្តិ គៀតស៊ូរ៉ាណុន លោក អភិវន្ត វិរិយ៉ាឆៃ និង​លោក វិត្យា ប៊ូរ៉ាណាសិរី។

 លោក​ស្រី យីងឡាក់ ថ្លែង​ថា គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា ពេល​ណា​លោក​ស្រី​នឹង​ចូលកាន់​តំណែង​នាយក​រដ្ឋ​មន្ត្រី​នោះ​ឡើយ ដោយ​សារ​តែ​ការ​បោះ​ឆ្នោត​នាយក​រដ្ឋ​មន្ត្រី​ថ្មី​នេះ ត្រូវ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​បើក​សម័យ​ប្រជុំ​សភា។ ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​សភា និង​អនុ​ប្រធាន​ទាំង​ពីរ ត្រូវ​គេ​ធ្វើ​ឡើង​ជា​ដំបូង។

 លោក​ស្រី​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ជួរ​គណៈ​រដ្ឋ​មន្ត្រី​របស់​លោក​ស្រី នៅ​មិន​បាន​បញ្ចប់​សព្វ​គ្រប់​នៅ​ឡើយ​ទេ។ គេ​ត្រូវ​រង់​ចាំ​រហូត​ដល់​លោក​ស្រី​ត្រូវ​បាន​គេ​បញ្ជាក់ជា​នាយក​រដ្ឋ​មន្ត្រី។

 នៅ​ពេល​ត្រូវ​បាន​សាក​សួរ​ទាក់​ទង​នឹង​ការ​ពន្យារ​ពេល​របស់​គណៈ​កម្មការ​បោះ​ឆ្នោត​ក្នុង​ការ​បញ្ជាក់​ពី​​បេក្ខភាព​លោក ចាទុផន ព្រំផាន លោក​ស្រី យីងឡាក់ បាន​ថ្លែង​ថា លោក​ស្រី​រំពឹង​ថា គណៈ​កម្មការ​បោះ​ឆ្នោត​នេះ​ នឹង​ប្រព្រឹត្ត​យ៉ាង​ត្រឹម​ត្រូវ​ចំពោះ​រូប​គាត់។ ក្រុម​ការងារ​ច្បាប់​របស់​គណ​បក្ស​លោក​ស្រី បាន​បញ្ជូន​រួច​រាល់​ហើយ​នូវ​​លិខិតបក​ស្រាយ​មួយ​ទៅ​កាន់​គណៈ​កម្មការ​បោះ​ឆ្នោត​នេះ។

 លោក​ស្រី​មិន​យល់​ថា ក្រុម​អាវ​ក្រហម​ដែល​ជា​អ្នក​គាំ​ទ្រ​លោក ចាទុផន ព្រំផាន នឹង​បង្កើត​ឲ្យ​មាន​ដំណើរ​វិវត្តន៍​ណា​មួយ​បន្ថែម​ទៀត​ ដើម្បី​ដាក់​សម្ពាធ​លើ​គណៈ​កម្មការ​បោះ​ឆ្នោត​នោះ​ឡើយ។ លោក​ស្រី​ឲ្យ​ដឹង​ថា ក្រុម​អាវ​ក្រហម គឺ​ជា​មនុស្ស​មាន​ចំណេះ​ដឹង៕

 ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes