សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 27, 2011

កងកម្លាំងសន្តិសុខស៊ីរីបាញ់សម្លាប់បាតុករ

និងចាប់ខ្លួនមនុស្សច្រើននាក់ទៀត

ក្នុង​ប្រទេសស៊ីរី​នៅតែមានការប៉ះទង្គិច​​គ្នាជា​បន្ត​បន្ទាប់ទៀត ​រវាង​កង​កម្លាំង​សន្តិសុខ​ជាមួយ​ហ្វូង​បាតុករ​ ដោយ​ក្នុងរយៈ​ពេល​៣ថ្ងៃ​ចុងក្រោយ​​នេះ កងកម្លាំង​​សន្តិសុខ​បានបាញ់​ស​ម្លាប់​បាតុករ​១០​នាក់ និងបាតុករ​ច្រើន​នាក់​ទៀត​ត្រូវ​​ចាប់ខ្លួន​។ ​ការប៉ះទង្គិច​គ្នា​កើតឡើងនៅ​ក្នុង​ទីក្រុង​ Homs ដែលជា​កន្លែងធ្វើ​បាតុកម្ម​យ៉ាងខ្លាំងក្លា ប្រឆាំង​លោក​ប្រធានាធិបតី​បាចា អាល់​​អា​សាដ​។

កាលពី​ថ្ងៃទី​២៦ កក្កដា ​កន្លង​មក ​ការ​ផ្ទុះ​អាវុធ​ធុនធ្ងន់ត្រូវ​បានគេ​ឮ​នៅក្នុង​​ទីក្រុង Homs រយ​​ៈ​ពេល​​មួយថ្ងៃ ក្រោ​យពី​បុរស​២នាក់​បាន​​​ត្រូវ​បាញ់​ស្លាប់​ដោយកង​កម្លាំង​សន្តិសុខ ​ដែល​ដាក់​ប៉ុស្តិ៍​​ឆែកឆេរ​​នៅជុំវិញ​​ទីក្រុង Homs ។

ទន្ទឹមនឹង​​នេះ ​អង្គការ​សិទ្ធិមនុស្ស​ជាតិរបស់​ស៊ីរី​​បានស្តីបន្ទោស​​​​អាជ្ញាធរស៊ីរី​ថា ​បានធ្វើ​ឱ្យ​ប្រទេស​ក្លាយ​ជាពន្ធនាគារ​មួយដោយចាប់ខ្លួន​មនុស្សជាច្រើន​រយនាក់ ទោះបីជា​ច្បាប់គ្រា​អាសន្ន​ត្រូវបានលុប​ចោលវិញហើយ​​ក៏ដោយ។ ​ប្រធានអង្គការ​នេះ លោក Ammar Orabi និយាយ​ថា ​ពេលនេះ​​ប្រទេស​ស៊ីរី​បានក្លាយជា​ពន្ធនាគារ​មួយដោយ​មនុស្សច្រើនពាន់​នាក់ ​បាន​ត្រូវ​​​​​ចាប់​ខ្លួន​ហើយ​ឃុំឃាំង​។ អាជ្ញាធរ​ស៊ីរីនៅតែ​បន្តការ​​ចាប់ខ្លួន​​មនុស្ស​​​តាមទំនើ​ងចិត្ត​​ដែលអ្នក​​ត្រូវចាប់ខ្លួន​​មានដូច​ជា សកម្មជន​នយោ​​បាយ​ អ្នកចេះ​ដឹង​​ និងជនស៊ីវិល ដែល​​នេះ​ជា​ការ​​រំលោភបំពាន​​សិទ្ធិមនុស្ស​​យ៉ាង​កំរោល​។​

ក្រុម​សិទ្ធិមនុស្ស​​និយាយថា ​អាជ្ញាធរ​ស៊ីរី​បាន​ប្រើប្រាស់​​ការបង្ក្រាប​​ដ៏សាហាវ​ប្រឆាំង​ហ្វូង​បាតុ​ករ​ដោយជនស៊ីវិល​១.៤៨៦​នាក់ បានស្លាប់​បាត់​បង់ជីវិត​ ចាប់តាំងពី​ពាក់កណ្តាលខែមីនាមក ហើយ​មនុស្ស​​ជាច្រើន​ពាន់នាក់ទៀត​បានត្រូវ​ចាប់​ខ្លួន​ ទោះបីជា​មានការ​ថ្កោលទោស​ពីអង្គ​ការ​សហប្រជាជាតិ​​​ក៏ដោយ ៕​

 

ពីគែហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes