ហើយត្រូវបានតុលាការសាលាដំបូងខេត្តស៊ីសាកេត បើកសវនាការជំនុំជម្រះអោយជាប់ពន្ធនាគាររយៈពេល
២ឆ្នាំ ៣ខែ កាលពីថ្ងៃទី០៦ កញ្ញា ឆ្នាំ២០១១ កន្លងមកនេះពីបទរួមដំណើរជាមួយបុរសជាចារកម្មឈ្មោះ
យ៉ា ពៅ បានយកពាក្យបណ្តឹងដាក់ប្តឹងទៅតុលាការឧទ្ធរណ៍ខេត្តស៊ីសាកេត នៅព្រឹកថ្ងៃទី៣០ កញ្ញា នេះ
សូមជម្រាបថា លោក អ៊ឹង គឹមថៃ អាយុ៤៦ឆ្នាំ មានស្រុកកំណើតនៅស្រុកលើកដែក ខេត្តកណ្តាល ត្រូវបាន
អាជ្ញាធរមានសមត្ថកិច្ចថៃ នៅខេត្តស៊ីសាកេត បានចាប់ឃាត់ខ្លួនកាលពីថ្ងៃទី០៧ មិថុនា ឆ្នាំ២០១១ ជាមួយ
ជនជាតិថៃកាត់មូស្លីម និងជនជាតិវៀតណាម ដោយសង្ស័យពីការធ្វើចារកម្ម យកព័ត៍មាននៅទីតាំងយោធា
របស់ថៃ។
គួរបញ្ឆាក់ថា លោក អ៊ឹង គឹមថៃ ត្រូវបានតុលាការសាលាដំបូងខេត្ត ស៊ីសាកេត របស់ថៃសម្រេចផ្តន្ទាទោស
អោយជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ៣ខែ ដោយចោទពីបទ រួមដំណើរជាមួយបុរសជាចារកម្មឈ្មោះ យ៉ា ពៅ ៕
No comments:
Post a Comment
yes