សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 1, 2011

កម្មករ-កម្មកា​រិនី​​​មក​ពី​​បុណ្យភ្ជុំ​បិណ្ឌ​ខេត្ត​កំពត ជួបគ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​​ដាច់កង់​ក្រោយ​​​​ក្រឡាប់​

 ភាពរន្ធត់​​​​មួយ​បានកើត​ឡើង​​​ដោយ​​​គ្រោះថ្នាក់​​​ចរាចរណ៍​​​បណ្តាល​​​​​ឱ្យ​កម្មករ​​​​-​កម្មការិនី​​​ចំនួន​​​​២៨នាក់​រង​របួសធ្ងន់ និង​ស្រាល​​កាលពីវេលាម៉ោង​​​១២​និង​​១៥នាទី​ថ្ងៃ​ត្រង់​ថ្ងៃទី​​៣០ កញ្ញា ​​​២០១១ ​តាម​បណ្តោយ​​ផ្លូវ​​ជាតិ​​លេខ​​៤ ត្រង់​ចំណុច​​អូរកំបុត ​​ស្ថិតក្នុង​​​ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ​ គឺ​រថ​យន្ត​ឈ្នួល ប្រភេទ​ទួរីស​១៥​កៅអី ពណ៌​ប្រផេះ ពាក់ ស្លាក​លេខ ច-៨៧៩៥ ភព​២ បើក​បរ​ក្នុង​ទិស​ដៅ​​​ពី​ខេត្ត​កំពត ​ឆ្ពោះទៅ​​​ក្រុង​ព្រះ​សីហនុ ដែល​​ផ្ទុក​ទៅ​ដោយ​​​​កម្ម​ករ​-​កម្ម​កា​រិ​នី​​ចំនួន​២៨​នាក់​ក្រឡាប់​ចាក់​មនុស្ស​ចោល។


 យោង​តាម​ប្រភព​សាក្សី​នៅ​ក្បែរ​កន្លែង​កើត ហេតុ​បាន​រៀប​រាប់​ថា នៅ​វេលា​ម៉ោង​​ខាង​លើ គេ​បាន​​ឃើញ​រថ​យន្ត​ទួរីស​មួយ​គ្រឿង​បើក​បរ​ពី​លិច​ទៅ​កើត តាម​បណ្តោយផ្លូវ​​​ជាតិលេខ​​​​៤​ (ស្រុក​ព្រៃ​នប់-​ក្រុងព្រះ​សីហនុ) ផ្ទុកនុស្ស​ជា​ច្រើន​​ស្ទើរ​​រក​កន្លែង​ឈរ​គ្មាន​។ មក​ដល់​កន្លែង​កើត​​ហេតុ រថ​​យន្ត​​នោះ​ក៏​បាន​ដាច់​កង់​ឆ្វេង ផ្នែក​ខាង​ក្រោយ រួច​រេ​ចង្កូត​ បោក​​ក្រឡាប់​ទាំង​កំរោល គ្រវាត់​​មនុស្ស ប្រុស ស្រី និង​​កុមារ ចេញ​​មក​​ក្រៅ​​រាយ​ពេញ​ដី​ និង​ចិញ្ចើម​ថ្នល់ មាន​​អ្នក​ខ្លះ​សន្លប់ ក្នុង​​នោះ​​រង​របួស​ធ្ងន់​៤​នាក់ និង​រង​របួស​ស្រាល​​២៤​នាក់ បន្ទាប់​មក ត្រូវ​បាន​រថ​យន្ត​សង្គ្រោះ​ដឹក​យក​​ទៅ​ព្យា​បា​ល​នៅ​ស្រុក​ព្រៃ​នប់ និង​ក្រុង​ព្រះ​សីហនុ ។   


 តាម​សម្តី​​យុវតី​​ឈ្មោះ​​អារី អាយុ​​២១​​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ស្រុក​កំពង់​ត្រាច​បាន​ឱ្យ​​ដឹង​ថា  អ្នក​រង​គ្រោះ​ដោយ​សារ​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​នេះ​សុទ្ធ​​តែ​ជា​កម្ម​ករ​​រោង​ចក្រ​​ទាំង​អស់ ប៉ុន្តែ​រោង​ចក្រ​​ខុសៗ​​គ្នា ​អ្នក​​ខ្លះ​មាន​ស្រុក​កំណើត​​​នៅ​ស្រុក​​ទូក​មាស អ្នក​ខ្លះ​នៅ​ស្រុក​កំពង់​ត្រាច ខេត្ត​កំពត។​​ពួក​ខ្លួន​ជួប​គ្រោះ​ថ្នាក់​នេះ​​ចំ​​ពេល​ត្រឡប់​មក​ពី​ស្រុក​កំណើត​វិញ ចេះ​ធ្វើបុណ្យ​​​ទាន​រួច​រាល់​​...​ទោះ​ជា​​​យ៉ាង​ណា​មិន​មានអ្នកណា​ម្នាក់ស្លាប់​​​បាត់​​បង់ជីវិត​នោះទេ ៕










ពីគេហទំព័រ៖ កោះសន្តិភាព
Related Posts Plugin for WordPress, Blogger...

No comments:

Post a Comment

yes