សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 9, 2012

លោកស្រី ប្រាក់ ណារី មន្រ្តីក្រសួងអប់រំ កិបកេងលុយគំរោងមូលនិធិឆ្នាំ២០១០ចំនួន១ម៉ឺនដុល្លា


ក្នុងឋានះជាអនុប្រធាននាយក​ដ្ឋាន​រដ្ឋ​បាល​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​ លោក​ស្រី ​ប្រាក់ ណារី ត្រូវ​បានបុគ្គលិក​ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការចោទ​ប្រកាន់​ពី​បទ​កិប​កេង​យក​ថវិកា​គំរោង​មូនិធិ​របស់​អង្គការ​ យូនី​សេស ជាង​១​ម៉ឺន​ដុល្លារ ក្នុង​ឆ្នាំ​២០១០

ការបែបធ្លាយនូវរឿងអាស្រូវរបស់អនុប្រធាននាយកដ្ឋានរដ្ឋបាលនៃក្រសួងអប់រំ យុវជន និង​កីឡា លោកស្រី ប្រាក់ ណារី គឺបន្ទាប់ពីបុគ្គលិករួមអាជីពមិនអាចឈរឱបដៃ​មើលនូវភាព​អយុត្តិ​ធម៌ ដែលលោកស្រី ប្រាក់ ណារី បានប្រព្រឹត្តិអំពើពុករលួយបែបនេះ ព្រោះថវិការទាំងអស់នោះ គឺជាថវិការដែលទទួលបានពីអង្កការ យូនីសេស ចំនួន១២០លាននិង៣ម៉ឺនដុល្លា សំរាប់​នាយក​ដ្ឋាន​រដ្ឋបាល​របស់ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងកម្ម​វិធី​ « បណ្តុះ​បណ្តាល​សមត្ថ​ភាព​គ្រប់​គ្រង​គ្រូ »


ប្រភពពីបុគ្គលិកក្រសួងអប់រំ យុវជន និងកីឡា ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងបន្តរទៀត ផងដែរថា ក្នុង​ការ​អនុវត្ត​គំរោង​ខាង​លើ​លោក​ស្រី​ ប្រាក់ ណារី ​ដែល​ជា​អ្នក​គំរោង​ បាន​រៀប​ចំសិក្ខា​សាលា​មួយ​ស្តី​ពី​កម្មវិធី « ​បណ្តុះ​បណ្តាល​សមត្ថ​ភាព​គ្រប់​គ្រង​គ្រូ » សំរាប់​គ្រូ​ក្នុង​ខេត្ត​-ក្រុង​ចំនួន​ប្រាំ ដែលរួមមាន រាជ​ធានី​ភ្នំពេញ​ ខេត្តតាកែវ ខេត្តពោធិ៍​សាត់ ខេត្តកោះ​កុង​ និង ខេត្ត​ស្ទឹង​ត្រែង។

ប្រភពបានប្រាប់ទៀតថា តាម​គំរោងសិក្ខាសាលា​ត្រូវមានចំនួនបីលើកដែល​មាន​សិក្ខាកាមចូល​រួម​ទាំង​អស់​ចំនួន៩០​នាក់ សំរាប់​សិក្ខា​សាលា​បណ្តុះ​បណ្តាល​នមួយ​ៗ​ ​ប៉ុន្តែ​តាម​ការ​អនុវត្ត​ជាក់​ស្តែងលោក​ស្រី​ ប្រាក់ ​ណារី បាន​រៀប​ចំ​តែ​ពីរ ​សិក្ខា​សាលា​និង​មានសិក្ខាកាម​ចូល​រួម​តែ​៦០​នាក់​ប៉ុណ្ណោះ គឺធ្វើផ្ទុយទៅនិងគំរោងមូនិធិរបស់អង្គការ យូនីសេស ហើយយកប្រាក់ដាក់ក្នុងហោប៉ាវ របស់ខ្លួនធ្វើព្រងើយ ដោយលោកស្រី ប្រាក់ ណារី មិននឹកស្មានថាគ្មានអ្នកណាដឹងរឿងរបស់ខ្លួន ក្នុងការប្រព្រឹត្តអំពើពុករលួយ កឹបកេងប្រាក់ជំនួយបែបនេះនោះ ។

ទង្វើរបស់អនុប្រធាននាយក​ដ្ឋាន​រដ្ឋ​បាល​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវបានលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានលើកឡើងថាជាការធ្វើខុសទៅនិងច្បាប់ ហើយអ្នកដែលបានប្រព្រឹត្តអំពើពុករលួយកិបកេងថវិការមូលនិធិបែបនេះត្រូវតែធ្វើការផ្តន្ទាទោស ទៅតាមច្បាប់ ដោយលោកបានលើកឡើងថាប្រទេសកម្ពុជា​គឺមានច្បាប់ប្រឆាំង​ទៅនិង​អំពើ​ពុករលួយ ដែលត្រូវបានអនុម័តដោយរដ្ឋសភារួចហើយនោះ និងត្រូវដាក់ទោសឲ្យសមទៅ​និង​ទង្វើ ដែលគេបានធ្វើ ។ លោកថាធ្វើបែបនេះក៏ដើម្បីជាការព្រមាន ដល់បុគ្គលដ៏ទៃៗ​ឯទៀត​ផង​ដែរ ដើម្បីកុំឲ្យប្រព្រឹត្តអំពើពុករលួយបែបនេះ ។

លោក រ៉ុង ឈុន ក៏បានបន្តរទៀតផងដែរថា ប៉ុន្តែផ្ទុយទៅវិញប្រសិនបើជាមិនបានយកជន ដែល​ប្រព្រឹត្តអំពើពុករលួយយកទៅផ្តន្ទាទោសនោះទេ ហើយថែមទាំងមានការការពារជននោះទៀត លោកថាវាជារឿងមួយអាក្រក់សម្រាប់សង្គមកម្ពុជារបស់យើង ហើយយើងគិតថាមិនអាច បោស​សំអាតអំពើពុករលួយនៅក្នុងសង្គមកម្ពុជាបានទេ ជាមួយគ្នានោះគេក៏មិនអាចធ្វើការកែលំអរប្រ​ព័ន្ធអប់រំនៅកម្ពុជាបានទេ ប្រសិនបើជាយើងរកឃើញជនដែលប្រព្រឹត្តអំពើពុករលួយហើយ មិន​ត្រូវបានយកទៅផ្តន្ទាទោសទៅតាមច្បាប់នោះ ។ វាជាការពិតដូចនេះដើម្បី កុំឲ្យមានការរិះ​គន់​ជុំទិសនោះ អង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យិនទៀង ជា​ប្រធានកុំនៅ​ដេក​អេះពោះ ធ្វើអ្វីដល់ណាទៀតគួរតែបញ្ចេញសាច់ដុំរបស់ខ្លួន ធ្វើការបង្ក្រាប ស៊ើប​អង្កេត និង​តាម​ដាន់ស្រាវជ្រាវករណីអនុប្រធាននាយក​ដ្ឋាន​រដ្ឋ​បាល​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​ដែល​បាន​ប្រព្រឹត្តអំពើពុករលួយកឹបកេងថវិការមូនិធិរបស់អង្គការ យូនីសេស ដែលមានទឹកប្រាក់​ចំនួន​១ម៉ឺន​ដុល្លានេះឲ្យបានដិតដល់ និងមានប្រសិទ្ធភាព ។

លោក រ៉ុង ឈុន ក៏បានថ្លែងប្រាប់អ្នកយកព័ត៌មានរបស់យើងឲ្យដឹងទៀតផងដែរថា គ្រូបង្រៀន គ្រប់គំរិតគឺចាំបាច់ណាស់ត្រូវតែទទួលបានការអប់រំបន្ថែម ដើម្បីឲ្យពួកគាត់ក្រេបយកចំណេះទាំង អស់នេះយកទៅបំរើក្នុងវិស័យអប់រំ ព្រោះនៅក្នុងពិភពលោកក៏ដូចជានៅក្នុងតំបន់ ប្រព័ន្ធអប់ រំ​ត្រូវមានការកែលំអរ និងផ្តល់ចំណេះថ្មីៗជាបន្តរបន្ទាប់ ហើយបើសិនជានៅកម្ពុជារបស់យើង យើង​មិនបានធ្វើការកែលំអរ និងផ្តល់ចំណេះដឹងថ្មីៗដល់គ្រូបង្រៀន ក៏ដូចជារបៀបគ្រប់គ្រង នោះ គឺការអប់រំនៅក្នុងប្រទេសកម្ពុជាយើងក៏មិនមានការផ្លាស់ប្តូរពីស្ថានភាពបច្ចុប្បន្នឆ្ពោះទៅ​ស្ថានភាពមួយដែលល្អ ហើយដើរទាន់បណ្តាប្រទេសក្នុងតំបន់ក៏ដូចជាបណ្តាប្រទេស​នៅលើ​ពិភពលោក ។ ជាការពិតចំណេះដឹងគឺមានសារសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប ព្រោះ​ចំណេះដឹងគឺជាផ្លូវ សម្រាប់ត្រួសត្រាយនាំជីវិតរបស់មនុស្សទៅរកភាពជោគជ័យ អភិវឌ្ឍន៏ និង​រីកចំរើន ។ ល្គិះណាធនធានមនុស្សនៅក្នុងប្រទេសនោះពោពេញទៅដោយអ្នកចេះដឹង មាន​ជំនាញ​គ្រប់ប្រភេទ និងធ្វើឲ្យប្រទេសនោះមានភាពរុងរឿង ជឿនលឿន សង្វាក់ផលិតកម្ម​គ្រប់​ប្រភេទនិង ទទួលបានភាពជោគជ័យ ។ 

ដូចនេះហើយបានជាគណបក្ស សម រង្ស៊ី បានធ្វើការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យអប់រំនេះ គឺគណបក្ស សម រង្ស៊ី មានគោលការច្បាស់លាស់ក្នុងការតំឡើងប្រាក់បៀវត្តន៏ជូនលោកគ្រូ អ្នក​គ្រូ ឲ្យបានយ៉ាងតិចចំនួន១លានរៀល ដើម្បីឲ្យលោកគ្រូ អ្នកគ្រូ មានជីវភាពរស់នៅបានសម​រម្យ មានការយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ហាត់បង្រៀនយុវសិស្សរបស់យើង ដើម្បីឲ្យកូនខ្មែរទទួល បានចំណេះដឹងជ្រៅជ្រះ ដូចជាបណ្តាប្រទេសដ៏ទៃៗទៀត ហើយសំខាន់គឺដើម្បីធ្វើការកាត់ផ្តាច់ នូវអំពើពុករលួយតែម្តង ។ ដោយមិនចាំបាច់ឲ្យមានអំពើពុករលួយនៅក្នុងសង្គមក្រោមជំនួយ ផ្សេងៗ ក្នុងការផ្តល់គ្រប់ស្ថាប័ន ក្រសួង មន្ទីរឮ ជាពិសេសគឺក្រសួងអប់រំតែម្តង ។

ដូចនេះសូមអង្គភាពប្រឆាំងអំពើពុករលួយរបស់លោក ឱម យិនទៀង ចុះធ្វើការឲ្យមានប្រសិទ្ធ ភាពខ្ពស់ក្នុងករណីអនុប្រធាននាយក​ដ្ឋាន​រដ្ឋ​បាល​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា លោកស្រី ប្រាក់ ណារី ដែលបានកិបកេងប្រាក់មូលនិធិរបស់អង្គការ យូនីសេស ចំនួន១ម៉ឺនដុល្លា ឲ្យបាន ឆាប់ជាទីបំផុត កុំបង្កើតមកដេកចាំតែបើកប្រាក់ខែ ហើយកុំឲ្យទាល់តែដល់ពេលលោក ហ៊ុន សែន ស្រែកបានចេញធ្វើប្រតិបត្តិការចុះចាប់ អាចក់ អាចែម ដើម្បីយកមុខមាត់នោះ ។

គេសង្កេតឃើញថា ចាប់ទាំងពីអង្គភាពប្រឆាំងអំពើពុករលួយ បង្កើតមកអង្គភាពមួយនេះមិន ដែលបំបែកសុំណុំរឿងអ្វីឲ្យបានលិចធ្លោទាល់តែសោះ ក្រៅតែអំពីករណីនៅខេត្តពោធិ៏​សាត់​ព្រះរាជអាជ្ញា បន្ទាយមានជ័យស្នងការនគបាល និងបក្ខពួក បន្ទាប់មកអគ្គលេខាធិការ​អាជ្ញាធរ​ជាតិប្រឆាំងគ្រឿងញៀន មឹក ដារា និងព្រះរាជអាជ្ញា ហួត ហៀង នៅខេត្តកណ្តាល តែប៉ុណ្ណោះ ចំណែកឯមន្រ្តីគ្រាក់ៗមួយចំនួនធំនៅក្នុងជួររដ្ឋាភិបាលប្រព្រឹត្តអំពើពុករលួយឡើងដុះស្លែទៅ ហើយនោះគឺលោក ឱម យិនទៀង មិនហ៊ានចាត់ការនោះឡើយ នេះហើយដែលបង្ហាញពីភាព កុំសោយរបស់អង្គភាបប្រឆាំងអំពើពុករលួយ ដែលមានលោក ឱម យិនទៀង ជាប្រធាននោះ ៕ 

No comments:

Post a Comment

yes