សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 30, 2011

នាយករដ្ឋមន្ត្រី​ថៃ​ថា ទីក្រុង​បាងកក​អាច​គេច​ផុត​ពី​មហន្តរាយ​ដោយ​ទឹក​ជំនន់

 នាយករដ្ឋ​មន្ត្រី​ថៃ បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ​ថា កម្រិត​ទឹក​ស្រក​ចុះ​យឺតៗ​នៅ​ភាគ​ខាង​ជើង​រាជ​ធានី​បាងកក បាន​កាត់​បន្ថយ​ការ​គំរាម​កំហែង​មក​លើ​រាជ​ធានី​មួយ​នេះ ប៉ុន្តែ កម្ពស់​ទឹក​នៅ​ឈូង​សមុទ្រ​ថៃ នឹង​នៅ​តែ​សាក​ល្បង​​ប្រព័ន្ធ​ការ​ពារ​ទឹក​ជំនន់​របស់​ទីក្រុង​នេះ។
លោក​ស្រី​នាយករដ្ឋ​មន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា បាន​ថ្លែង​តាម​ទូរទស្សន៍​ជាតិ​ថា​៖ «ប្រសិន​បើ​អ្វីៗ​ប្រព្រឹត្ត​ទៅ​ដូច​នេះ យើង​រំពឹង​ថា ទឹក​ជំនន់​នៅ​រាជ​ធានី​បាងកក នឹង​ថមថយ​ទៅ​វិញ​ក្នុង​រយៈ​ពេល​សប្ដាហ៍​ដំបូង​នៃ​ខែ​វិច្ឆិកា»។
ទឹក​ជំនន់​បាន​ហូរ​ពេញ​ប្រៀប​មាត់​ច្រាំងនៅ​តំបន់​មួយ​ចំនួន​នៃ​ទន្លេ​ចៅ​ប្រាយ៉ា ដែល​ជា​ផ្លូវ​ទឹក​ដ៏​ធំ​នៅ​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ នៅ​អំឡុង​ពេល​មាន​កម្រិត​ទឹក​ជំនន់​យ៉ាង​ខ្ពស់​នៅ​ឈូង​សមុទ្រ​ថៃ ដែល​ស្ថិត​នៅ​ប្រហែល ២០​គីឡូ​ម៉ែត្រ​​ភាគ​ខាង​ត្បូង​នៃ​រាជ​ធានី​បាងកក។ 


ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes