សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 30, 2011

ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​កំពង់ធំ​កំពុង​ប្រឈម​មុខ​នឹង​ជំងឺ​ឆ្លង

 ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ កំពុង​ប្រឈម​មុខ​នឹង​នឹង​ជំងឺ​ឆ្លង​ផ្សេងៗ ខណៈ​ពួក​គាត់​កំពុង​តែ​ខ្វះ​ខាត​ម្ហូប​អាហារ​បរិភោគ​នៅ​ពេល​រស់​នៅ​ដោយ​គេច​ពី​ទឹក​ជំនន់​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈ​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។
លោក ដេត ប៊ុនថុក អគ្គ​លេខាធិការ​នៃ​អង្គការ​ YMCA Cambodia បាន​ថ្លែង​ថា ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់ និង​កំពុង​ស្នាក់​នៅ​លើ​ទីទួល​សុវត្ថិភាព ក្នុង​នោះ​មាន​កុមារ​ភាគ​ច្រើន​នោះ កំពុង​ប្រឈម​មុខ​នឹង​ជំងឺ​ផ្ដាសាយ ជំងឺ​បំពង់​ក​ និង​គ្រុន​ក្ដៅ ដោយសារ​តែ​កង្វះ​អាហារ​រូបត្ថម្ភ និង​ថ្នាំ​ពេទ្យ។
លោក​បាន​ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​នៅ​អំឡុង​ពេល​លោក​ចុះ​ចែក​ជំនួយ​នៅ​ឯ​ស្រុក​កំពង់ស្វាយ​ថា​៖ «ប្រជា​ពលរដ្ឋ​កំពុង​ត្រូវ​ការ​ម្ហូប​អាហារ និង​ថ្នាំ​សង្កូវ ពិសេស​កុមារ​ដែល​កំពុង​ប្រឈម​មុខ​នឹង​ជំងឺ​ឆ្លង​ផ្សេងៗ»។
អង្គការ​ YMCA Cambodia បាន​នាំ​យក​ថ្នាំ​ពេទ្យ មុង និង​គ្រឿង​បរិភោគ​ឧបភោគ​មួយ​ចំនួន ទៅ​ចែក​ជូន​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។
អ្នក​ស្រី ជា ប៉ុន អភិបាល​រង​ស្រុក​កំពង់ស្វាយ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា សាលា​រៀន​ចំនួន ៣០​កន្លែង​នៅ​ទូទាំង​ស្រុក​នេះ នៅ​បន្ត​បិទ​ទ្វារ​នៅ​ឡើយ​រហូត​មក​ដល់​ថ្ងៃ​នេះ ដែល​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​ដល់​ការ​សិក្សា​របស់​សិស្ស។
អ្នក​ស្រី​ថ្លែង​ថា​៖ «យើង​ចង់​ឲ្យ​បុគ្គលិក​សិក្សា​បញ្ជូន​គ្រូ​ទៅ​បង្រៀន​កុមារ​តាម​តែ​អាច​ធ្វើ​ទៅ​បាន​នៅ​តាម​ទីទួល​សុវត្ថិភាព»។




ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes