លោកស្រី រីម ខេម អាយុ ៥៨ឆ្នាំ តំណាងអ្នកភូមិ បានប្រាប់ថា ក្រុមហ៊ុននោះនៅតែឈូសឆាយដីចម្ការរបស់អ្នកភូមិ បើទោះបីជាអ្នកភូមិកំពុងតវ៉ាប្រឆាំងនឹងពួកគេក្ដី។ លោកស្រីមានប្រសាន៍ថា៖ «ពួកគេគំរាមពួកយើងថា នឹងចាប់ខ្លួនដាក់គុក ប្រសិនបើពួកយើងប៉ះពាល់គ្រឿងចក្រឈូសឆាយរបស់ពួកគេ»។
លោកស្រីបានឲ្យដឹងបន្ថែមថា ក្រុមអ្នកភូមិបានមកតវ៉ាដោយដៃទទេ ប៉ុន្តែក្រុមហ៊ុនខាងលើ បានដាក់ពង្រាយកម្លាំងរាជអាវុធហត្ថមានទាំងកាំភ្លើង ដើម្បីគំរាមកំហែងអ្នកភូមិ។ លោកស្រីមានប្រសាសន៍បន្តថា៖ «ពួកគេយកដីរបស់យើង ប៉ុន្តែ ពួកគេនិយាយថា វាជាដីរបស់ពួកគេ ពីព្រោះពួកគេបានទទួលពីរដ្ឋាភិបាល និងបានចោទយើងថាបានយកដីរបស់ពួកគេ»។
ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes