លោក ភិន មួន អភិបាលរងស្រុកក្រគរ បានថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍នៅថ្ងៃព្រហស្បតិ៍នេះថា សិស្សប្រហែល ៨០នាក់ បានដួលសន្លប់ ដែលក្នុងនោះសិស្សចំនួន ៦៨នាក់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យខេត្តជាបន្ទាន់ ហើយសិស្សប្រហែល ១០នាក់ ត្រូវបានគេបញ្ជូនទៅកាន់មណ្ឌលសុខភាពស្រុក។
លោកបានថ្លែងថា៖ «ពួកគេដុតសម្រាមនៅក្នុងសាលា ហើយក្នុងចំណោមសម្រាមនោះ មានសំបកកំប៉ុង និងដបចាស់ៗ ត្រូវបានគេដុតរួមគ្នា ហើយវាអាចប្រតិកម្មចេញពីសម្រាមនោះ ដែលបង្កទៅជាផ្សែងពុល ធ្វើឲ្យសិស្សសន្លប់»។
ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes