សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 28, 2011

ឧក្រិដ្ឋ​ជន​ចាប់​​កុមារ​អាយុ​​៤​ឆ្នាំ​​ពី​សាលា​មត្តេយ្យ​​មួយ​នៅ​បាត់​ដំបង​នាំ​មក​ភ្នំពេញ ជំរិត​ទារ​ប្រាក់​​២.០០០​ដុល្លារ


 ឧក្រិដ្ឋ​ជន​បាន​ចាប់​កុមារា​​ម្នាក់​ឈ្មោះ​កែវ មុនី​រាជ អាយុ​៤​​ឆ្នាំ ក្នុង​សម្លៀក​បំពាក់​ជា​សិស្ស​មត្តេយ្យ​​នាំចេញពី​សាលា​មត្តេយ្យ​​​បោះ​ពោធិ ​​មក​កាន់​រាជ​ធានីភ្នំពេញ ។ ប្រការ​នេះ​​​​ត្រូវបាន​មជ្ឈ​ដ្ឋាន​ជា​ច្រើន​​បាន​ថ្កោល​ទោសថា សិស្ស​រៀន​នៅ​ក្នុង​មេត្តយ្យ​​ពេល​នោះ​​សាលា​​ជាអ្នក​ទទួល​ខុស​ត្រូវ​ ខណៈ​អាណាព្យា​បាល​​មិន​ទាន់​ទៅ​​ទទួល​យក​កូន ហេតុ​អ្វី​បាន​ជា​បណ្តែត​បណ្តោយ​​ឱ្យ​មនុស្ស​មិន​ស្គាល់​​ទៅ​​ចាប់​យក​ក្មេង​ពី​សាលា​ទៅវិញ ។ បន្ទាប់​​ពីចាប់​​​​ក្មេង​បាន​ហើយ​ឧក្រិដ្ឋ​​ជន​បាន​នាំ​មក​កាន់​រាជធានី​ភ្នំពេញ ​ហើយ​គេ​ដឹង​ច្បាស់​ថា ​ជន​​ល្មើស​អាច​យក​ក្មេង​​រងគ្រោះ​​លាក់​ទុក​នៅ​ម្តុំ​គីឡូ​ម៉ែត្រ​លេខ​៦ សង្កាត់​​ឫស្សី​កែវ ​ខណ្ឌ​ឫស្សី​កែវ។


 បាន​ជា​ប្រភពព័ត៌​មាន​អះអាង​​យា៉ងដូច្នេះ ពី​​ព្រោះ​ពេល​រសៀល​ថ្ងៃទី​២៦ តុលា ក្រុម​ឧក្រិដ្ឋ​​ជន​បាន​ទូរស័ព្ទ​​ទាក់ទង​ទៅ​​អ្នក​ស្រី ជុំ វឌ្ឍនា ហៅ​មុំ ​ដែល​ជា​ម្តាយ​កុមារ​ចំណាប់​ខ្មាំង​​ឱ្យ​ដាក់​ប្រាក់​៥.០០០​ដុល្លារ ​ដើម្បី​ជា​ថ្នូ​លោះ​យក​​​កូន​ទៅ​ផ្ទះវិញ ។ ​ដោយ​មាន​ការ​ឆ្លើយ​ឆ្លង​​តាម​រយៈ​ទូរស័ព្ទ​នោះ ហើយ​បាន​​ធ្វើ​ឱ្យ​សមត្ថ​កិច្ច​​នគរបាល​​ខេត្ត​បាត់​ដំបង ដឹក​នាំ​ដោយ​​លោក​ស្នងការ​រង​ម្នាក់​សហ​ការ​ជា​មួយ​​អ្នកស្រី​ជុំ វឌ្ឍនា ​ហៅ​​មុំ ​ជិះ​រថយន្ត​​ដេញ​​តាម​​ពី​ក្រោយ​ជន​ល្មើស​រហូត​បាត់​ជន​ល្មើស​នៅ​​​ចំណុច​គីឡូ​ម៉ែត្រ​លេខ​៦​នោះ ។ ទាំង​សមត្ថ​កិច្ច​​ទាំងអាណា​ព្យា​បាល​​ជន​រងគ្រោះ​បាន​ស្នាក់​នៅ​រាជធានីភ្នំពេញ ​១​យប់​ដោយ​រង​់ចាំ​​ដំណឹង​យា៉ង​អន្ទះ​​សា​​នៅពេល​កូន​ជាទីស្រឡាញ់​​ស្ថិត​នៅ​ក្នុង​​ដៃ​​​ឧក្រិដ្ឋ​ជន។


 ប្រភពព័ត៌​មាន​​បាន​ឱ្យ​ដឹង​ទៀតថា ​នៅវេលា​ម៉ោង​ប្រមាណ​ទៀប​ភ្លឺ​​ឈាន​ចូល​ថ្ងៃទី ២៧ តុលា ឧក្រិដ្ឋ​ជន​​បាន​បង្ខំ​ទារ​​ប្រាក់​​ពី​ម្តាយ​ចំណាប់​ខ្មាំង​៥.០០០​ដុល្លារ​ដដែល ​ប៉ុន្តែ​ដោយ​សារ​មាន​ការ​ទទូច​អង្វរករ​​ខ្លាំងពេក​ពីសំណាក់​ឪពុក​ម្តាយ​ជន​រងគ្រោះ​​បានត្រូវ​ថ្លៃ​គ្នា​​នៅត្រឹម​​២.០០០​ដុល្លារ ។ បន្ទាប់​ពី​ត្រូវថ្លៃ​គ្នា​ហើយ​ជន​ល្មើស​​បាន​ណាត់​ឱ្យ​ម្តាយ​​ជនរងគ្រោះ​យក​ប្រាក់​ទៅ​ប្រគល់​ឱ្យ​គេ​នៅ​​ក្បែរ​​ផ្សារ​អូឡាំពិក លុះ​ពេល​​ម្តាយ​ជន​រងគ្រោះ​​ទៅតាម​ការ​កំណាត់​ជន​ល្មើស​​​បាន​ប្តូរ​ទីតាំង​វិញ ព្រោះគេ​ខ្លាច​​បែក​ការណ៍​​ដល់​សមត្ថ​កិច្ច​ តាម​ពី​ក្រោយ​​ហើយ​ចាប់​ខ្លួនពួកគេ ។


 ការ​ផ្លាស់​​ប្តូរ​​ទីកន្លែង​​ប្រគល់​ប្រាក់​ពី​ក្បែរ​ផ្សារ​អូឡាំពិក​ទៅ​ផ្សារ​ទំនើប​សូរិយា ​ពេល​ទៅ​ដល់​​​លើ​ផ្សារ​ស្ត្រីជា​ម្តាយ​​របស់​ក្មេង​រងគ្រោះ​​​បាន​ដួល​សន្លប់​ ខណៈ​មាន​បុរស​ដែល​ទំនងជា​ឧក្រិដ្ឋ​ជន​ទៅ​​លូកយក​ប្រាក់​ពី​ហោ​ប៉ៅ​របស់​គាត់ ។ នៅពេល​​អ្នក​ស្រីដួល​សន្លប់​​ត្រូវ​បាន​គេ​ដឹក​​ទៅសង្គ្រោះ​​នៅ​មន្ទីរពេទ្យ​​ ពេល​នោះ​អ្នក​ស្រី​និយាយ​ស្តីអ្វី​​ដែល​ចេញ​ទាំងអស់ ​ព្រមទាំង​វង្វេង​​រង្វា​ន់បាត់​បង់​ស្មារតី​ ដែល​ពុំ​មាន​ពាក្យ​ពេចន៍អ្វី​ធ្វើ​ឱ្យ​សមត្ថ​កិច្ច​ដាក់ការ​សង្ស័យ​​ និង​សើុប​អង្កេត​​លើ​ករណី​នោះបាន​ឡើយ ។ ​នៅមន្ទីរ​ពេទ្យ​អ្នក​ស្រី​និយាយ​បានតែ​២​ទៅ៣​មា៉ត់​ថា ១, ២, ៣ ចន្ទ្រា​​ដែល​ពាក្យ​​២​ទៅ​៣​មា៉ត់​​នោះ​សមត្ថ​កិច្ច​បាន​កំណត់​ថា ជា​សំដី​អ្នក​ស្រី​​ចង់​និយាយថា កូន​ស្រី​គាត់​កំពុងស្ថិត​នៅ​ក្នុង​ផ្ទះ​សំណាក់​​ចន្ទ្រា​​បន្ទប់​លេខ​១២៣ ​ប៉ុន្តែ​មិន​បាន​បញ្ជាក់​​នៅរាជធានី​ភ្នំពេញ ឬ​ខេត្ត​បាត់​ដំបង​នោះទេ ។ ទី​បំផុត​​កុមារា​​រូប​នោះ​ត្រូវ​បាន​​រក​ឃើញ​ដោយ​សុវត្ថិ​ភាព​ ឯ​ចោរ​ក៏​បាន​យក​លុយ​ទៅ​បាត់​​​ដោយ​សុវត្ថិ​ភាព​ដែរ ។ ព័ត៌​មាន​លំអិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​ និង​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​​ភាព៕






ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes