សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 28, 2011

ប្រ​ជា​ពលរដ្ឋ​បឹង​កក់​​ប្រ​តិ​កម្ម​ចំពោះ​មន្ត្រី​សង្កាត់​ស្រះ​ចក​ដែល​ដក​ហូត​ម៉ាស៊ីន​ថត​


 កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ តុលា ២០១១ ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​បឹង​កក់​បាន​នាំ​គ្នា​មក​កាន់​ទី​ស្នាក់​​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ស្រះ​ចក ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​នគរ​បាល​​ឱ្យមន្ត្រី​សាលា​សង្កាត់​ស្រះ​ចក​​ផ្តល់​ម៉ា​ស៊ីន​ថត​ និង​ទូរស័ព្ទ​ដៃ ដែល​បាន​ដក​ហូត​ពី​ប្រ​ជាពល​រដ្ឋ​​មក​វិញ​។

 តាម​ប្រ​ភព​ព័ត៌​មាន​បាន​​​ឱ្យ​ដឹង​ថា នៅ​​ព្រឹក​ថ្ងៃ​ទី​២៧ តុលា អ្នក​រស់​នៅ​​បឹង​កក់​​បាន​នាំ​គ្នា​ទៅ​សាលា​សង្កាត់​ស្រះ​ចក ដើម្បី​មើល​ប្លង់​កំណត់​បែង​ចែក​ដី​កម្ម​សិទ្ធ​ ដែល​យោង​តាម​អនុ​ក្រឹត្យ​សម្តេច​អគ្គ​ម​ហា​សេនា​បតី​តេ​ជោ​ហ៊ុន សែន ​ខណៈនោះ​ស្ត្រី​​​ឈ្មោះ​គង់​ ចន្ថា បាន​យក​ម៉ាស៊ីន​ថត​មក​ថត​រូប​ភាព​ប្លង់​ដែល​ដាក់​តាំង​នៅ​មុខ​សាលា​សង្កាត់​ ស្រាប់​តែ​មាន​មន្ត្រី​សាលា​សង្កាត់​​ម្នាក់​​បញ្ជា​ដល់​ប្រ​ជា​ការ​ពារឱ្យ​ដក​យក​ម៉ាស៊ីន​ថត ដោយ​មិន​បាន​បញ្ជាក់​​ពី​មូល​ហេតុ​។​​ ទើប​​ធ្វើ​ឱ្យ​មាន​ការ​ត​វ៉ា​ពី​ប្រ​ជា​ពល​រដ្ឋ​ដែល​ឃើញ​ហេតុ​ការណ៍​ ហើយ​មាន​បុរស​ម្នាក់​ឈ្មោះ​ចាន់ ពុទ្ធិ​ស័ក្ត​បាន​យក​ទូរ​ស័ព្ទ​ដៃ​​​មក​ថត​សកម្ម​ភាព​ប្រ​តាយ​ប្រ​តប់​គ្នា​រវាង​ស្ត្រី​​ឈ្មោះ​គង់ ចន្ថា នឹង​​​មន្ត្រី​សង្កាត់​​ទើ​ប​ត្រូវ​​គេ​ចាប់​​​ដក​ហូត​ទូរ​ស័ព្ទ​ដៃ​នោះ​​ទុក​។

 ដោយ​សារ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ទើប​ស្ត្រី​ឈ្មោះ​គង់ ចន្ថា ​និង​បុរស​ឈ្មោះ​ចាន់ ពុទ្ធិ​ស័ក្ត​បាន​នាំ​គ្នា​​មក​សុំ​កិច្ច​​អន្ត​រាគមន៍​ពីនគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ស្រះ​ចក​ឱ្យ​ជួយ​យក​ម៉ាស៊ីន​ថត និង​ទូរស័ព្ទ​ដៃ​ពី​មន្ត្រី​សង្កាត់​នោះ​មក​វិញ​។

 មន្ត្រី​សា​លា​សង្កាត់​ស្រះ​ចក​បាន​ចោទ​ទៅ​លើ​ប្រ​ជា​ពល​រដ្ឋ​បឹង​កក់ ដែល​មក​មើល​ប្លង់​នោះ​ថា បាន​បង្ក​ភាព​អនា​ធិប​តេយ្យ​ទើប​គេ​ដក​ហូត​ម៉ាស៊ីន​ថត និង​​ទូរស័ព្ទ​ដៃ​។ ​ក្រោយ​ពី​ត​វ៉ា​ខ្លាំង​ក្លា​អាជ្ញា​ធរ​បាន​ប្រ​គល់​ឱ្យ​ម្ចាស់​ដើម​វិញ​ ប៉ុន្តែ​ពួក​គេ​​​មិន​ព្រម​ទទួល​យក​​វិញ​ទេ ​និង​ថែម​ទាំង​ចោទ​ប្រ​កាន់​ទៅ​លើ​លោក​ហ៊ុន សុធី អធិការ​​នគរ​បាល​ខណ្ឌ​ដូនពេញ​ ​ប្រើ​អំពើ​ហិង្សា​ដាក់​ប្រ​ជា​ពល​រដ្ឋ​បឹង​កក់​ទៀត​ផង​៕

No comments:

Post a Comment

yes