បុរសម្នាក់ត្រូវគេអះអាងថា កំរោលចូល បានយកកាំបិតកាត់ម្រាមដៃខ្លួនឯង និងបង្កឱ្យមានការភ្ញាក់ផ្អើលត្រូវបានសាច់ញាតិចាប់ចងដៃចងជើងដឹកតាមរថយន្តពេទ្យមកកាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះជីវិត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣០ កញ្ញា ២០១១ នៅផ្ទះលេខ៥អិន ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបាននិយាយថា បុរសដែលទំនងជាកំរោលចូល ហើយយកកាំបិតមកកាត់ម្រាមដៃខ្លួនឯងនោះឈ្មោះសៅ សុភា អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៥អិន ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំេពញ។ បុរសរូបនេះមានប្រពន្ធហើយក៏បានឈ្លោះប្រកែកគ្នាឈានទៅដល់ការទាមទារលែងលះគ្នាទៀតផង នៅថ្ងៃកើតហេតុ ទំនងជាកំរោលចូល ស្រាប់តែគេយកកាំបិតមកកាត់ម្រាមដៃទាំងសងខាងចោល និងបង្កឱ្យមានការភ្ញាក់ផ្អើលដល់សាច់ញាតិ។ ភ្លាមនោះដែរទាំងនគរបាលមូលដ្ឋាន និងក្រុមគ្រួសារនាំគ្នាចាប់ជននោះចងដៃ ចងជើងដឹកតាមរថយន្តពេទ្យរាជធានីភ្នំេពញបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។
ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា បុរសដែលយកកាំបិតកាត់ម្រាមដៃខ្លួនឯងចោលនេះបានរៀនភាសាជប៉ុនជ្រៅជ្រះ ហើយរៀបនឹងចេញទៅក្រៅប្រទេសផងដែរ។ ទាក់ទិននឹងបុរសខាងលើត្រូវបានគ្រូពេទ្យឱ្យដឹងថា មេដៃ ចង្អុលដៃខាងស្តាំត្រូវបានដាច់អស់មួយកំណាត់ហើយ មេដៃខាងឆ្វេងដាច់ក្រចក និងបាតដៃរយៈផងដែរ តែបានគ្រូពេទ្យដេរ និងរុំរបួសអស់ហើយ ប៉ុន្តែមិនអាចភ្ជាប់បានឡើយ៕
ពីគេហទំព័រ៖ កោះសន្តិភាព
No comments:
Post a Comment
yes