មេក្លោងនៃចលនា "សុវណ្ណភូមិ" ឈ្មោះ ជា សារ៉ាន់ ត្រូវបានផ្ដន្ទាទោសឲ្យជាប់គុក ១៧ ឆ្នាំ និងគូកនចំនួនជាង ១០ នាក់ទៀត ត្រូវបានផ្ដន្ទាទោសឲ្យជាប់គុករយៈពេល ១៥ ឆ្នាំ ផ្អែកតាមមាត្រាទី ៤៦៣ នៃក្រមព្រហ្មទណ្ឌថ្មី ស្ដីពីការបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់។
សវនាការលើកដំបូង បានធ្វើឡើងនៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០១១ កន្លងទៅនេះ។ សមត្ថកិច្ចនគរបាល បានចាប់ខ្លួនអ្នកទាំង ១២ នាក់នោះ តាំងពីឆ្នាំ ២០០៦ រហូតដល់ឆ្នាំ ២០១១ នៅខេត្តបន្ទាយមានជ័យ និងនៅរាជធានីភ្នំពេញ។
លោក ឌុច គឹមស៊ន បានបញ្ជាក់នៅក្នុងសវនាការថា តុលាការសាលាដំបូងរាជធានីភ្នំពេញ បើកផ្លូវឲ្យប្ដឹងទាស់ ទៅសាលាឧទ្ធរណ៍ក្នុងរយៈពេល ៣០ ថ្ងៃ កំណត់ដោយច្បាប់គិតចាប់ពីថ្ងៃប្រកាសសាលក្រមនេះទៅ៕
No comments:
Post a Comment
yes