សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 29, 2011

ថៅកែរោងចក្រ MV បញ្ឈប់កម្មករ ទៀតហើយ

 បន្ទាប់ពីបញ្ឈប់កម្មករ នាពេលកន្លងមកនោះ នៅរសៀលថ្ងៃទី២៨ ខែតុលា រោងចក្រ MV បានបញ្ឈប់កម្មករជាង ៣០០នាក់ បន្តទៀត ដែលធ្វើឲ្យក្រុមកម្មករ មានការព្រួយបារម្ភ យ៉ាងខ្លាំងនៅពេល បាត់បង់ការងារ ។
កញ្ញា ឡុង ស្រីណែត កម្មការិនីរោងចក្រ MV បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឲ្យដឹងថា នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១១  ថៅកែក្រុមហ៊ុនបាន បញ្ឈប់កម្មករ នៅអាគារដែលខ្លួនធ្វើការចំនួន ៥០នាក់ ដោយកម្មករទាំងនោះចប់កិច្ចសន្យា ជាមួយក្រុមហ៊ុន ដែលបង្កឲ្យកម្មករមានការភ័យ ខ្លាចដោយសារបាត់បង់ ការងារ។
ចំពោះកញ្ញាផ្ទាល់ក៏មានការព្រួយបាម្ភ ដោយខ្លាចក្រុមហ៊ុនបញ្ឈប់ការងារ ពីព្រោះកន្លងមកក្រុមហ៊ុន បានបញ្ឈប់ជាបន្តបន្ទាប់ ដោយយកលេសថា កម្មករទាំងអស់ នោះចប់កិច្ចសន្យា ជាមួយក្រុមហ៊ុន។
កម្មការិនីរូបនេះ បញ្ជាក់ថា «ខ្ញុំអាណិតកម្មករដែលគេជម្រុះ គ្រប់គ្នាចេញតែមិនដឹងជាធ្វើយ៉ាងម៉េច ព្រោះតាំងពីមានកូដកម្មនឹងមក គេចាប់ផ្តើមធ្វើអញ្ចឹងរហូត ហើយម្យ៉ាងទៀតក្រុមហ៊ុនមិនអើពើជាមួយកម្មករទេ» ។
កញ្ញា អ៊ុំ លីនណា មន្រ្តីសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បាននិយាយថា ថៅកែក្រុមហ៊ុនបានបញ្ឈប់កម្មករ ក្នុងមួយអាគារចំនួន៤០នាក់ ក្នុងចំណោម អាគារទាំងអស់​ ៨អាគារ នៅក្នុងរោងចក្រ ដែលសរុបទាំងអស់ជាង ៣០០នាក់នៅរសៀលថ្ងៃទី២៨ ខែតុលានេះ ។
កញ្ញាបញ្ជាក់ថា «ខាងខ្ញុំឥឡូវនេះកំពុងតាមដានអង្កេត ជាបន្តបន្ទាប់ទៀត ដើម្បីចង់ដឹងថា តើរោងចក្រនេះបញ្ឈប់កម្មករ ចង់យ៉ាងម៉េច គាត់បញ្ឈប់កម្មករចាស់ យកម្មករថ្មីមកធ្វើការជំនួស»។
ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុន្នី មានប្រសាសន៍ថា ខាងក្រុមហ៊ុនបញ្ឈប់កម្មករ ច្រើនដោយមិនសមស្រប ទៅតាមនីតិវិធីច្បាប់ «យើងអាចបញ្ឈប់បាន ប៉ុន្តែគ្រាន់ថានៅពេលនេះ យើងមិនអាចបញ្ឈប់បានទេ ព្រោះដំណើរការក្រុមប្រឹក្សាអាជ្ញាកណ្តាល កំពុងដំណើរការដល់ពេល បញ្ឈប់អញ្ចឹង ទៅវាខុសទាំងស្រុង យើងចង់បង្ហាញថា ក្រុមហ៊ុនតែងតែខុសរហូតអត់មាន អ្នកណាដាក់ទណ្ឌកម្ម ហើយខ្ញុំនឹងប្រមូលព័ត៌មាន នេះបញ្ជូនទៅក្រុមប្រឹក្សា​អាជ្ញាកណ្តាល បន្ថែមទៀត» ។
ប៉ុន្តែរដ្ឋបាលរោងចក្រ MV លោក យ៉ិន ណាក់ ធ្លាប់បានឲ្យដឹងថា ក្រុមហ៊ុនមិនបានបញ្ឈប់កម្មករពីការងារទេ ដោយសារតែពួកគាត់ចប់កិច្ចសន្យា ជាមួយក្រុមហ៊ុន ហើយដោយមិនអាច​ បន្តកិច្ចសន្យាទៀត ព្រោះនៅក្នុងរោងចក្រពុំមានការងារ ឲ្យពួកកម្មករធ្វើបន្ត ។ នៅពេលណាក្រុមហ៊ុនមាន ការងារធ្វើវិញ ក្រុមហ៊ុននឹងចុះ កិច្ចសន្យាថ្មី ជាមួយកម្មករបន្តទៀត ។
លោកបន្ថែមថា « កាលណាដល់កិច្ចសន្យាយើង អត់មានការងារធ្វើ យើងអត់បន្ត មានផ្នែកមួយចំនួនយើងបន្ត ផ្នែកខ្លះគឺយើងអត់បន្ត ដោយសារតម្រូវ ការការងាររបស់ ខាងក្រុមហ៊ុនវាអត់មាន»។
សូមបញ្ជាក់ថា កម្មករកម្មការិនីអឹមវ៉េជាង ៥០០០នាក់ បានធ្វើកូដកម្មតាំងពីថ្ងៃទី៦ ខែតុលា ដល់ថ្ងៃទី១១ តុលា ២០១១ ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានចេញលិខិត បង្គាប់ឲ្យកម្មករកម្មករិនី ទាំងចូលបំរើការងារជាធម្មតាវិញ ប៉ុន្តែត្រូវបានភាគី ក្រុមមិនអនុញ្ញាតឲ្យធ្វើការទេ ៕


ពីគេហទំព័រ៖ ដើមអំពិល

No comments:

Post a Comment

yes