សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 28, 2011

គណៈរដ្ឋមន្ត្រីសម្រេចរក្សាទុកអាសនៈសភានៅ១២៣ដដែលសម្រាប់នីតិ កាលទី៥

 នៅក្នុងកិច្ចប្រជុំគណៈរដ្ឋនាព្រឹកថ្ងៃទី២៥ វិច្ឆិកា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានពិ ភាក្សាដើម្បីឆ្លង សេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១១ឆ្នាំ២០២០ សេចក្តីព្រាង 
ច្បាប់ស្តីពីកសិកម្មសាធារណៈ និងសេចក្តីព្រៀងច្បាប់ស្តីពីការកំណត់ចំនួន អាសនៈរដ្ឋសភា
សម្រាប់នីតិកាលទី៥។

 ទាក់ទងទៅ និងសេចក្តីព្រៀងច្បាប់ស្តីពីការកំណត់ចំនួនអាសនៈរដ្ឋសភាសម្រាប់នីតិកាលទី៥
គឺត្រូវបានរៀបចំឡើងអនុលោមទៅតាមមាត្រាទី៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាង
រាស្ត្រដែលប្រកាសអោយប្រើដោយព្រះរាជក្រម នសរបម ១២៩៧/០១១ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៧ដែលចែងថា រាល់ឆ្នាំទី៣នៃនីតិកាលរបស់រដ្ឋសភា គណៈរដ្ឋមន្ត្រីត្រូវបង្កើតគណៈកម្មា
ការកំណត់អាសនៈរដ្ឋសភាដើម្បីធ្វើការកែប្រែចំនួនអប្ប និងបែងចែកអាសនៈតាមរាជធានី ខេត្ត។ 
ហើយគណៈកម្មាការនេះត្រូវធ្វើរបាយការណ៍និងបញ្ឆូនសំណើរអំពីការបន្ថែមអាសនៈ និងរក្សាទុក
អាសនៈនៅដដែលជូនរាជរដ្ឋាភិបាលដោយផ្អែកលើស្ថានភាពប្រជាពលរដ្ឋ ស្ថានភាពភូមិសាស្ត្រ
សង្គមនិងសេដ្ឋកិច្ច។ ហើយរាជរដ្ឋាភិបាលត្រូវមានសេចក្តីព្រៀងច្បាប់ស្តីពីការកំណត់ចំនួនអាសនៈ
បញ្ជូនទៅដល់រដ្ឋសភាដើម្បីសុំការអនុម័តសេចក្តីព្រៀងច្បាប់ស្តីពីការកំណត់ចំនួនអាសនៈរដ្ឋសភា
មានតែចំនួន២មាត្រាដោយក្នុងមាត្រា១បញ្ជាក់ថា ចំនួនអាសនៈរដ្ឋសភា សម្រាប់នីតីកាលទី៥ត្រូវ
កំណត់ត្រឹម១២៣។

 ការរក្សាទុកចំនួនអាសនៈនេះនៅក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២៥ វិច្ឆិកា យល់ឃើញថា
 ចំនួន១២៣នេះវាសមស្របទៅនិងស្ថានភាពសង្គម ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ដែលកំពុង
ត្រូវបានស្តារឡើងវិញពីផលប៉ះពាល់នៃវិបត្តិហិរញ្ញវត្ថុសកល និងផលប៉ះពាល់ពីគ្រោះទឹកជំនន់យ៉ាង
ធ្ងន់ធ្ងរនាពេលកន្លងមកនេះ។ នេះបើតាមមន្ត្រីជាន់ខ្ពស់គណៈរដ្ឋមន្ត្រីបានប្រាប់អ្នករាយការណ៏ព័ត៌
មានអោយដឹងនៅរសៀលថ្ងៃទី២៥ វិច្ឆិកា នេះ៕ 

No comments:

Post a Comment

yes