សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 28, 2011

លោកស្រី អ៊ឹម ស៊ីថែ រដ្ឋលេខាធិការក្រសួងកិច្ចការនារី រងការចោទប្រកាន់ថា បានទិញទឹកចិត្តសកម្មជនគណបក្ស សម រង្ស៊ី

 រដ្ឋលេខាធិការក្រសួងកិច្ចការនារីលោកស្រី អ៊ឹម ស៊ីថែ បានលួងលោមបញ្ចុះបញ្ចូល និងទិញទឹក ចិត្តសមាជិកក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី អោយបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ជូន
ណបក្ស ប្រជាជនកម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណបក្ស សម រង្ស៊ី បានចេញ
ផ្សាយនៅថ្ងៃទី២៥ វិច្ឆិកា ។

 នៅក្នុងសេចក្តីថ្លែងការណ៍បានលើកឡើងថា កាលពីថ្ងៃទី២១ វិច្ឆិកា សកម្មជនគណបក្ស សម រង្ស៊ី
ពីររូបគឺលោក ញឹម សីហា និងលោកស្រី មាច កូយ សមាជិកក្រុមប្រឹក្សាឃុំអង្គរបាន ស្រុកកងមាស 
ខេត្តកំពង់ចាម ត្រូវបានលោកស្រីអ៊ឺម ស៊ីថែ រដ្ឋលេខាធិការក្រសួងកិច្ចការនារី លួងលោមបញ្ចុះ
បញ្ចូល និងទិញទឹកចិត្តអោយបោះឆ្នោតជ្រើសតាំងសមាជិកជូនគណបក្ស ប្រជាជនកម្ពុជា។

 ដោយលោកស្រី អ៊ឹម ស៊ីថែ បានផ្តល់ប្រាក់ដល់លោក ញឹម សីហា និងលោក មាច កូយ ក្នុង
ម្នាក់ៗចំនួន៥០០ដុល្លារអាមេរិក។ ការទំនាក់ទំនងទិញទឹកចិត្តសកម្មជនរបស់គណបក្ស សម រង្ស៊ី 
របស់លោកស្រី អ៊ឹម ស៊ីថែ គឺរៀបចំឡើងដោយលោក វ៉ាន់ ស៊ីវឿន និងលោកអោម ភ័ស្តា សកម្មជន
គណបក្ស សិទ្ធិមនុស្ស របស់លោក កឹម សុខា នៅកំពង់ចាម។ដោយទឹកចិត្តស្មោះត្រង់ជាមួយ
គណបក្ស សម រង្ស៊ី និងជាមួយប្រជាពលរដ្ឋដែលបានបោះឆ្នោតអោយពួកគាត់ សកម្មជនគណបក្ស
 សម រង្ស៊ី ទាំងពីររូបបានផ្តល់ព័ត៍មានដល់ថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី ខេត្តកំពង់ចាម អំពីអំពើ
របស់សកម្មជនគណបក្សសិទ្ធិមនុស្ស បម្រើអោយគណបក្ស ប្រជាជនកម្ពុជា ដែលបានទិញទឹក
ចិត្តពួកគាត់។

 គណបក្ស សម រង្ស៊ី បានលើកឡើងថា នេះជាការបរាជ័យថ្មីទៀត របស់មន្ត្រីគណបក្សប្រជាជន
កម្ពុជា ក្នុងការប៉ុនប៉ងទិញទឹកចិត្តសកម្មជនគណបក្ស សម រង្ស៊ី នៅខេត្តកំពង់ចាម។

 ចំពោះការចោទប្រកាន់នេះត្រូវបានលោកស្រី អ៊ឹម ស៊ីថែ រដ្ឋលេខាធិការក្រសួងកិច្ចការនារីបានធ្វើ
ការបដិសេធថា មិនបានពាក់ព័ន្ធក្នុងរឿងនេះទេ។ ដោយលោកស្រីបានប្រតិកម្មថាចេះតែចោទ
ប្រកាន់ផ្តេសផ្តាស ហើយលោកស្រីមិនមានការពាក់ព័ន្ធនោះទេ។

 លោកស្រី អ៊ឹម ស៊ីថៃ បានបញ្ឆាក់ថា ការចោទចេះតែចោទទៅ យើងអត់បានធ្វើអី កុំទៅខ្វល់ច្រើន
ពេកយើងអត់បានទៅធ្វើទេ

 ចំណែកលោក វ៉ាន់ ស៊ីវឿន អតីតសមាជិកព្រឹទ្ធសភាកណបក្ស សម រង្ស៊ី ដែលបច្ចុប្បន្នជាសមាជិក
គណបក្ស សិទ្ធិមនុស្ស នៅល្ងាចថ្ងៃ២៥ វិច្ឆិកា មិនអាចសុំការអត្ថាធិប្បាយបានទេដោយទូរស័ព្ទ
ចូលមិនមានអ្នកទទួល៕

No comments:

Post a Comment

yes