យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា កម្លាំងអាជ្ញាធរមូលដ្ឋាន និងសម ត្ថ កិច្ច ព្រមទាំងកម្លាំងនគរបាលពន្លត់អគ្គិភ័យ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ៣គ្រឿងទៅកាន់ កន្លែង កើតហេតុ ដើម្បីបាញ់ពន្លត់អគ្គិភ័យដ៏សន្ធោសន្ធៅនេះ ។
យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងជាជំហានដំបូងថា ផ្ទះប្រជាពលរដ្ឋប្រមាណ ២០-៣០ខ្នង ដែលជាផ្ទះខ្ទមតូចៗ លក្ខណៈសំណង់អាណាធិបតេយ្យ នៅតាមមាត់ស្ទឹងសៀមរាប ត្រូវអគ្គិភ័យ ឆាបឆេះទាំងស្រុង ហើយកម្លាំងសមត្ថកិច្ចកំពុងតែ ញាប់ដៃញាប់ជើងអស់ពីសមត្ថភាព ដើម្បីបាញ់ ពន្លត់អគ្គិភ័យនេះ។ ជាមួយគ្នានេះមូលហេតុនៃការឆាបឆេះ ក៏មិនទាន់ដឹងផងដែរ។ រហូតដល់ ម៉ោងជាង ៩យប់ថ្ងៃដដែល អគ្គិភ័យបានរលត់ទៅវិញហើយ ។
ពីគេហទំព័រ៖ ដើមអំពិល
No comments:
Post a Comment
yes