សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 10, 2011

ពិធីប្រណាំងទូក ង នៅខេត្តព្រះត្រពាំង


 ដើម្បីអបអរពិធីបុណ្យអកអំបុកឆ្នាំនេះ ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនៅខេត្តព្រះ ត្រពាំង បាន ប្រារព្ធពិធីប្រណាំងទូក ង នៅទីរួមខេត្តព្រះត្រពាំង នាថ្ងៃពុធ ១៤ កើត ខែកក្ដិកត្រូវនឹងថ្ងៃទី ០៩ ខែវិច្ឆិកា នេះ ដែលមានទូក ង ចំនួន ៨ គ្រឿង តំណាងឲ្យ ស្រុកទាំង ៨ នៃខេត្តព្រះត្រពាំងចូលរួម ។ 

ពីធីប្រណាំងទូក ង នេះ មានចម្ងាយ ១.២០០ ម៉ែត្រ ។ លទ្ធផល គឺ ទូក ង របស់ ស្រុកកំពង់ធំ ឬ ស្រុកចូវថាញ់ បានជាប់លេខ ១ ទីរួមខេត្តព្រះត្រពាំងបានជាប់លេខ ២ និងទូក ង ស្រុកផ្នោដាច់ ឬ ស្រុកកូវង៉ាង បានជាប់ លេខ ៣ ។ 

ក្រៅពីពិធីប្រណាំងទូក ង នេះ នៅរាត្រីថ្ងៃព្រហស្បតិ៍ ១៥ កើត ខែកក្ដិត ត្រូវនឹងថ្ងៃទី ១០ ខែវិច្ឆិកា នេះ ព្រះសង្ឃនៅតាមវត្តអារាមនានា និងពលរដ្ឋខ្មែរក្រោមគ្រប់គេហដ្ឋាន ទូ ទាំងដែនដីកម្ពុជាក្រោម នឹងមានរៀបចំពិធីអកអំបុកសំពះព្រះខែតាមប្រពៃណីជាតិ ។ រីឯនៅរមណីយដ្ឋានស្រះគូវិញ ព្រះសង្ឃ នៃវត្តនានាក្នុងទីរួមខេត្តព្រះត្រពាំងនឹងធ្វើពិធី លយប្រទីប និងសាសនកិច្ចផ្សេងៗ ដោយ មានមនុស្សចូលរួមកម្សាន្តយ៉ាងច្រើនកុះករ ។ 

ពិធីបង្ហោះគោម ជាពិធីមួយដ៏ពេញនិយមក្នុងថ្ងៃបុណ្យអកអំបុករបស់ខ្មែរក្រោមតាំងពី បុរាណកាល មក តែឆ្នាំនេះ ពិធីបង្ហោះគោមមួយនេះ មិនត្រូវបានអាជ្ញាធរវៀតណាម អនុញ្ញាតិឲ្យបង្ហោះឡើយ ៕ 

No comments:

Post a Comment

yes