សហមេធាវីកម្ពុជាការពារក្តីឲ្យ ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យបានសំរេចលាលែងពីតួនាទីរបស់ខ្លួន ដែលការលាលែងនោះបានធ្វើឡើងបន្ទាបពី មាន ការយល់ព្រមពីកូនក្តី នេះបើតាមការបញ្ជាក់ពីអង្គភាពគាំពារក្តី ។
តាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពការការពារក្តីចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១១ បានឲ្យដឹងថា លោក ស សូវាន សហមេធាវីកម្ពុជាការពារក្តីឲ្យ ខៀវ សំផន បានសំរេចលាលែងពីតួនាទីរបស់ខ្លួនហើយ និងជំនួសវិញដោយលោក គង់ សំអុន ជាមេធាវីសិទ្ធិមនុស្ស ធ្លាប់បានការពារក្តីជាច្រើនក្នុងរឿងព្រហ្មទណ្ឌសំខាន់ៗនៅកម្ពុជា ៕
No comments:
Post a Comment
yes