ការជំនុំជម្រះ ក្នុង សវនាការ ទៅលើជនជាប់ចោទ ម៉ឹក ដារា អតីតអគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និង ជា ឡេង ជាអតីត ប្រធានការិយាល័យ ប្រយុទ្ធប្រឆាំងគ្រឿង ញៀន ត្រូវបានមន្ដ្រីតុលាការ រំពឹងថា អាច នឹងបញ្ចប់ក្នុងរយៈពេល ៦៧ថ្ងៃទៀត ដោយសារតែមានរឿងរ៉ាវជាច្រើន ដែល ត្រូវសួរដេញដោល ពីសំណាក់សាក្សីជាច្រើនរូប ។
សវនាការ ដែលបានធ្វើឡើង តាំងពី ព្រឹក រហូតមកដល់វេលាម៉ោង ៥ និង២០ នាទីរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១១ នៅសាលាដំបូង ខេត្ដបន្ទាយមានជ័យ មិន ទាន់បានបញ្ចប់នៅឡើយទេ ។ ការសាកសួរ ដែលធ្វើឡើងពីសំណាក់ប្រធានអង្គជំនុំជម្រះ លោក អ៊ិត សម្ជស្ស នៅក្នុងសវនាការ បានសួរដេញដោល ទៅលើសាក្សីចំនួន ៤នាក់ ក្នុងចំណោមសាក្សី ១៣០នាក់ ដែល មានវត្ដមាននៅក្នុង អង្គសវនាការដែល សាក្សីទាំងនោះ គឺជាមន្ដ្រីនគរបាល និងទណ្ឌិត ។
នៅក្នុងអង្គសវនាការ ការសួរដេញ ដោល បានកើតមានឡើងទៅលើជនជាប់ ចោទ ឈ្មោះ ជា ឡេង ជុំវិញសកម្មភាព បង្ក្រាបគ្រឿងញៀន មួយកន្លែងកាលពីថ្ងៃ ទី០៤ ខែមិថុនា ឆ្នាំ២០០៧ ដែលដឹកនាំ ផ្ទាល់ ដោយជនជាប់ចោទរូបនេះ ។ ក្នុងការ បង្ក្រាបគ្រឿងញៀននោះ កម្លាំងនគរបាល ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរឹបអូសថ្នាំ ញៀនចំនួន ៦គីឡូក្រាម ប្រហែល ១០ដុំ និងឃាត់ខ្លួនជនសង្ស័យ ២នាក់ ទី១-ឈ្មោះ លឹម ហៃ ភេទប្រុស និងទី២-ឈ្មោះ សុខ រម្យនា ភេទស្រី ។ ប៉ុន្ដែ ក្រោយការ បង្ក្រាបនោះ ស្រាប់តែគ្រឿងញៀនចំនួន ១០ ដុំ បានបាត់នៅសល់តែ ៣ដុំប៉ុណ្ណោះ។
សូមបញ្ជាក់ថា សវនាការដែលបានធ្វើ ឡើងខាងលើនេះ មានការយាមកាម យ៉ាងខ្លាំង ពីកម្លាំងនគរបាល និងកម្លាំងកង រាជអាវុធហត្ថខេត្ដ ។ ក្នុងសវនាការមិន មានវត្ដមាន ជនជាប់ចោទឈ្មោះ ម៉ម ឌឿន អតីតមន្ដ្រីនគរបាលប្រឆាំងគ្រឿង ញៀននោះទេ ដែលជនជាប់ចោទរូបនេះ កំពុងរត់គេចខ្លួន ។
សវនាការបានផ្អាកជាបណ្តោះអាសន្ន កាលពីវេលាម៉ោង ៥ និង៤០នាទី រសៀលថ្ងៃដដែល ៕
ដើមអំពីល
No comments:
Post a Comment
yes