សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 10, 2011

ក្មេង​ស្រី​ជំទង់​ស្រែក​ឆោឡោ​ក្នុង​ពិធីបុណ្យ​ទិវា​ឯករាជ្យ​ជាតិ​៩​ វិច្ឆិកា​


 ក្មេង​ស្រី​ជំទង់​ប្រហែលជា​១៧-១៨​ឆ្នាំ​ មាន​សម្លៀក​បំពាក់​សិស្សសាលា​ បា​នប​ញ្ចៀ​តទៅ​ឈរ​ជាមួយនឹង​ជួរ​ ក្រុម​សិស្សសាលា​វិទ្យាល័យ​វត្ដ​កោះ​ ហើយ​នៅ​ពេល​ដែល​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ​ នរោត្ដម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យាង​ជា​អធិបតី​ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ ៩​ វិច្ឆិកា​ ក្មេង​ស្រី​ជំទង់​រូប​នេះ​បាន​ស្ទុះ​ស្រែក​ឆោឡោ​ក្នុង​សំឡេង​ជួយ​ផងៗ​។​ នៅ​គ្រា​ដែល​នាង​បាន​ស្រែក​ឡើង​សមត្ថកិច្ច​ក៏​បាន​ស្ទុះ​ទៅ​ចាប់ខ្លួន​ ហើយ​បញ្ជូន​តាម​រថយន្ដ​សង្គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​មាន​ជ័យ​ កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​ ថ្ងៃ​ទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​។​


 មន្ដ្រី​កងរាជអាវុធហត្ថ​ឈរជើង​ការពារ​នៅ​ចំណុច​នៃ​ពិធីបុណ្យ​បានឱ្យ​ដឹង​ថា​ តាម​ការ​អះអាង​របស់​លោកគ្រូ​ អ្នកគ្រូ​ នៃ​វិទ្យាល័យ​សាលា​វត្ដ​កោះ​ថា​ នារី​ជំទង់​ម្នាក់​នេះ​មិនមែន​ជា​សិស្សសាលា​វត្ដ​កោះ​ទេ​ ហើយ​ក៏​ពុំ​ដឹង​ថា​គេ​បា​នប​ញ្ចៀ​ត​ចូល​ជួរ​សិស្សសាលា​វត្ដ​កោះ​ពី​ពេល​ណា​នោះ​ដែរ​។​ មន្ដ្រី​ខាងលើ​បាន​បន្ដ​ថា​ នារី​ជំទង់​ម្នាក់​នេះ​មានឈ្មោះ​អែម​ បុ​បា្ព​រ័​ត្ន​ អាយុ​ ប្រហែលជា​១៧-១៨​ឆ្នាំ​ នៅ​លើ​អាវ​ដែល​គេ​ពាក់​ជា​ឯកសណ្ឋាន​សិស្ស​ គឺ​ពុំ​មាន​ស្លាក​ឈ្មោះ​នោះ​ទេ​។​ សមត្ថកិច្ច​បាន​ បញ្ជាក់​ថា​ នាង​ហាក់ដូចជា​មាន​ស្អី​មក​សន្ឋិត​នៅ​ពេល​ដែល​ព្រះមហាក្សត្រ​ទ្រង់​យាង​ជិត​ដល់​ចំណុច​ដែល​នាង​ស្រែក​ ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​នៅ​ក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​ ៩​ វិច្ឆិកា​នេះ​៕





ពីគេហទំព៍រ៖ នគរវត្ត

No comments:

Post a Comment

yes