សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 28, 2011

រថយន្ត​មក​ពី​វៀតណាម​បំផ្លាញ​ផ្លូវ​ជាតិ​លេខ​២១

 ពល​រដ្ឋ​ឃុំ​រកា​ខ្ពស់​អះអាង​ថា ផ្លូវ​ក្នុង​ស្រុក​ស្អាង ដែល​ទ្រុឌទ្រោម​ដោយ​សារ​ទឹក​ជំនន់​ឆ្នាំ​នេះ​ទៅ​ហើយ ក៏​កំពុង​រងគ្រោះ​បន្ថែម​ទៀត​ដោយសារ​រថយន្ត​​ផ្ទុក​ទម្ងន់​សម្ភារៈ​សំណង់​មក​ពី​ប្រទេស​វៀតណាម។
ពល​រដ្ឋ​នៅ​ភូមិ​កោះគ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា​ថា ផ្លូវ​ជាតិ​លេខ​២១ ដែល​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​ខេត្ត​កណ្ដាល កំពុង​រង​ការ​ខូច​ខាត​យ៉ាង​ខ្លាំង ដោយ​រថយន្ត​ដឹក​ជញ្ជូន​បាន​ដឹក​សម្ភារៈ​សំណង់​ចេញ​ពី​កំពង់​ដរ ភូមិ​កោះគ ឆ្លង​កាត់។
ពល​រដ្ឋ​បន្ថែម​ថា អ្វី​ដែល​គ្រោះ​ថ្នាក់​ខ្លាំង​នោះ គឺ​ខ្លាច​ផ្លូវ​បាក់​ធ្លាក់​ចូល​ទឹក​ទន្លេ ព្រោះ​ផ្លូវ​ក្បែរ​វត្ត​ឈូង​លាប ផ្អៀង​ស្រុត​កាន់​តែ​ខ្លាំង​ទៅ​ក្នុង​ទន្លេ ៖ "ពី​កែង​ឈូង​លាប មក​មុខ​វត្ត​ហ្នឹង គឺ​ឃើញ​ហើយ ឡើង​ខូង​ដី​មួយ​ចំហៀង ខូង​ថ្នល់។ ប្រជា​ជន​ខ្លាច​តែ​បាក់​ថ្នល់​ចូល​ទន្លេ​ទាំង​អស់​តែ​ម្ដង ងាប់​ទាំង​អស់​គ្នា ងាប់​តែ​ម្ដង ងាប់​អ្នក​ស្រុក​ហ្នឹង​ហ្មង។ ឡាន​ហ្នឹង​ធំ​ៗ​ណាស់ គេ​ដឹក​គ្រឿងសំណង់ ដឹក​ឥដ្ឋ​ការ៉ូ​ពី​វៀតណាម​មក​ដាក់​កប៉ាល់​មក ហើយ​គេ​អត់​ចូល​ផែ​នៅ​ភ្នំពេញ​ទេ គេ​មក​ចូល​ផែ​នៅ​ភូមិ​កោះគ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង​នេះ​មុខ​វត្ត​ឈូង​លាប"
ពល​រដ្ឋ​ម្នាក់​ទៀត​បន្ថែម​ថា ក្នុង​១​ថ្ងៃ​រថយន្ត​ក្រុមហ៊ុន ដែល​គាត់​មិន​បាន​ដឹង​ឈ្មោះ​ក្រុម​ហ៊ុន​ជា​ផ្លូវ​ការ​ពិត​ប្រាកដ តែ​លើ​ឡាន​ពាក់​រូប​សញ្ញា​នាគ​ក្បាល​ខៀវ បើក​បរ​ប្រមាណ ២០​គ្រឿង​ដឹក​សម្ភារៈ​សំណង់ មាន​ស៊ីម៉ងត៍ ដែក ឥដ្ឋ​ការ៉ូ ដឹក​លើស​ទម្ងន់​ច្រើន​តោន​លើ​ផ្លូវ​លេខ​២១ នោះ ធ្វើ​ឲ្យ​ផ្លូវ​ស្រុត​យ៉ាង​ខ្លាំង។ សូម្បី​តែ​អ្នក​ធ្វើ​ដំណើរ ដឹក​បន្លែ​ចេញ​ចូល​ក៏​លំបាក​ខ្លាំង​ច្រើន​កន្លែង ក្នុង​ចម្ងាយ​ផ្លូវ​ដី​ប្រមាណ ៩​គីឡូ​ម៉ែត្រ​នោះ ៖ "៧-៨​ម៉ែត្រ មួយ​កន្លែង​ទៅ​វា​ស្រុត​ដុំៗ មក​តាម​មុខ​វត្ត​ឈូង​លាប​ហ្នឹង ប្រហែល ១០០​ម៉ែត្រ ផ្អៀង​មួយ​ចំហៀង​តែ​ម្ដង ផ្អៀង​ខាង​ស្ដាំ​បើ​យើង​ទៅ​ពី​ខាង​នេះ​ទៅ វា​នៅ​ខាង​ស្ដាំ វា​ខូច​ផ្លូវ ផ្លូវ​កាល​ពី​ទឹក​ឡើង​ហ្នឹង​វា​ដី​រាង​សើម​នោះ ម្ល៉ោះ​ហើយ​វា​ស្រុត។ វា​ស្រុត​មួយ​ដុំៗ កន្លែង​ណា​ដែល​វា​រាង​ជោរ​ទឹក វា​រាង​ស្រុត​បន្តិច​ទៅ។ ស្រុត​ឡាន​តូច​អី​បើក​ពិបាក... ម៉ូតូ​ដឹក​បន្លែ​អី​រវល់​តែ​ដួល​វា​កោស​ទ្រូង"
មេ​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល លោក ឈឿង ឆូ ឲ្យ​ដឹង​ថា សេចក្ដី​ជូន​ដំណឹង​របស់​មន្ទីរ​សាធារណការ​ខេត្ត​កណ្ដាល​បាន​ឲ្យ​អាជ្ញាធរ​ឃុំ​ជូន​លិខិត​ទៅ​ក្រុមហ៊ុន​ដឹក​សម្ភារៈ​សំណង់​នោះ​ឲ្យ​បញ្ឈប់​ការ​ដឹក​ជញ្ជូន ពី​ព្រោះ​ផ្លូវ​ត្រូវ​ជួសជុល​នៅ​ពេល​ខាង​មុខ។ ម្យ៉ាង​ទៀត ការ​ចូល​ចត​ទូក​ដឹក​សម្ភារៈ​សំណង់​ពី​ប្រទេស​វៀតណាម កាត់​តាម​ភូមិ​កោះគ​នោះ មិន​គួរ​នឹង​មាន​ទៀត​ឡើយ ហើយ​ខាង​ក្រុមហ៊ុន​គេ​ថា​នឹង​ផ្អាក​ការ​ដឹក​ជញ្ជូន​នៅ​ក្នុង​សប្ដាហ៍​ក្រោយ​នេះ ៖ "ព្រោះ​គេ​ឲ្យ​ដឹក​ជញ្ជូន​មូល​គ្នា​ទៅ​ខាង​សាលា​ស្រុក ឬ​ក៏​ដូច​ជា​តាម​ចំណត​គេ​ធំ​ៗ ឯ​ណោះ​វិញ"
ប្រជា​ពល​រដ្ឋ​ខេត្ត​កណ្ដាល​ឲ្យ​ដឹង​ថា ផ្លូវ​ជាតិ​លេខ​២១ ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​ក្រុង​តាខ្មៅ និង​ឆ្ពោះ​ទៅ​កាន់​ព្រំដែន​វៀតណាម កាត់​តាម​ស្រុក​កោះធំ តាម​ផ្លូវ​មាត់​ទន្លេ​បាសាក់។ ផ្លូវ​នោះ​បាន​បែក​ជា​២ ត្រង់​បន្ទាយ​ទួល​ក្រសាំង ហួស​មុខ​ផ្ទះ​នាយក​រដ្ឋ​មន្ត្រី បត់​ចូល​ស្វាយ​រលំ និង​ឃុំ​សិត្បូ កាត់​ត្រង់​ទៅ​ឃុំ​រកា​ខ្ពស់​តែ​ម្ដង។ ពល​រដ្ឋ​បាន​ឲ្យ​ដឹង​ថា ផ្លូវ​លេខ​២១ នោះ ពី​មុន​គឺ​លោក ឌុល កឿន នាយ​ទាហាន​ផ្ដួចផ្ដើម​កសាង ដោយ​បាន​រៃ​ប្រាក់​ពី​សប្បុរស​ជន​បាន​ជួយ​សង់​ផ្លូវ ទើប​ពល​រដ្ឋ​មាន​ផ្លូវ​ល្អ ងាយ​ធ្វើ​ដំណើរ​កន្លង​មក៕


វិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes