សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 28, 2011

ទំហំ​ព្រៃ​ឈើ​នៅ​កម្ពុជា​រួញ​តូច​ចាប់​ពី​ឆ្នាំ​១៩៩៧

 ការ​បំបាត់​បទ​ល្មើស​ព្រៃ​ឈើ​នៅ​កម្ពុជា​គឺ​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល ប៉ុន្តែ​គេ​សង្កេត​ឃើញ​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ និង​ការ​ធ្វើ​អាជីវកម្ម​ឈើ​ប្រណិត​នៅ​តែ​កើត​មាន​យ៉ាង​គគ្រឹក​គគ្រេង​ដោយ​ក្រុមហ៊ុន​ឯកជន។
អង្គការ​ឃ្លាំមើល​ពិភព​លោក Global Witness ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អង់គ្លេស បាន​រក​ឃើញ​ថា ព្រៃ​ឈើ​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​តាំង​ពី​ឆ្នាំ​១៩៩៧។
អង្គការ​នេះ​សរសេរ​ក្នុង​របាយការណ៍​ថា គ្រួសារ​អ្នក​លួច​ជាតិ និង​ក្រុម​អ្នក​រកស៊ី​ឈើ​នៅ​កម្ពុជា​សុទ្ធ​តែ​មាន​ចំណង​សាច់​សារ​លោហិត​ជា​មួយ​ក្រុម​មន្ត្រី​មាន​អំណាច​របស់​រដ្ឋាភិបាល រួម​ជា​មួយ​និង​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ជា​ច្រើន​ទៀត មាន​ទាំង​ស្ថាប័ន​ស៊ីវិល នគរបាល និង​កង​ទ័ព​ទៀត​ផង៕


អាស៊ីសេរី

No comments:

Post a Comment

yes