សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 17, 2011

លោក ញឹក ប៊ុនឆៃ ប្រតិកម្ម​ទៅ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ រឿង​សមាជ​ថ្ងៃ​១៨​តុលា ឆ្នាំ​២០០៦

 លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ប្រតិកម្ម​តប​ទៅ​នឹង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​បាន​លើកឡើង​ថា ជា​បក្ស​ប្រហារ តាមរយៈ​សមាជ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច កាលពី​ថ្ងៃ​ទី​១៨​តុលា ឆ្នាំ​២០០៦ ដែល​ជា​ការដកតំណែង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចេញពី​ប្រធាន​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​។ ប៉ុន្តែ​លោក​ញឹក​ប៊ុនឆៃ បាន​ច្រានចោល ហើយ​ថា សមាជ​ថ្ងៃ​១៨​តុលា​នោះ ជា​រឿង​ស្របច្បាប់ និង​ដើម្បី​ដោះស្រាយ​បញ្ហា​ពុករលួយ​ក្នុង​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​។​

​ក្នុង​សន្និសីទកាសែត នៅផ្ទះ​របស់​លោក នៅ​ជ្រោយចង្វារ កាលពី​ព្រឹក​ថ្ងៃទី​១៧​វិច្ឆិកា ឆ្នាំ​២០១១ លោក ញឹក ប៊ុនឆៃ អតីត​អ្នក​ជំនិត​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​លើកឡើង​ថា សមាជ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ថ្ងៃទី​១៨​តុលា ឆ្នាំ​២០០៦ ខុស​ច្បាប់​ទេ​។ ផ្ទុយទៅវិញ​សមាជ​នោះ ដើម្បី​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច និង​អំពើពុករលួយ ក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ប៉ុណ្ណោះ​។​

​ជាមួយ​នឹង​ការលើកឡើង​ដូច្នេះ លោក ញឹក ប៊ុនឆៃ ក៏​បាន​លាតត្រដាង​ព្រឹត្តិការណ៍​បង្ហូរឈាម​រវាង​កងទ័ព​គាំទ្រ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​កងទ័ព​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេច​ហ៊ុន​សែន កាលពី​ថ្ងៃ​ទី​៥ និង​ថ្ងៃ​ទី​៦​កក្កដា ឆ្នាំ​១៩៩៧​។ ជា​ព្រឹត្តិការណ៍ ដែល​លោក ញឹក ប៊ុនឆៃ ចាត់ទុកថា បង្កើតឡើង​ដោយ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ​។​

​លោក ញឹក ប៊ុនឆៃ បាន​លើកឡើង​ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ឲ្យ​លោក ទៅ​ទាក់ទង​ជាមួយនឹង​លោក​ខៀវ​សំផន លោក​នួន​ជា និង​តា​ម៉ុក នៅក្នុង​ព្រៃ ដើម្បី​នាំ​យក​កងកម្លាំង​ខ្មែរក្រហម ចូល​មក​ប្រយុទ្ធ​ជាមួយនឹង​កងទ័ព​របស់​សម្តេច​ហ៊ុន​សែន​។ ការ​បង្ហូរ​ឈាម​នោះ ក៏​ដោយសារ​តែ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​កាលណោះ​ជា​នាយករដ្ឋមន្ត្រី​ទី​១ ក្តាប់​ព័ត៌មាន​មិន​ច្បាស់​អំពី​ការបែងចែក​កូត្តា​នៅ​ថ្នាក់​ស្រុក​ចំនួន ៥០ % រវាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា​។ ពេលនោះ សម្តេចក្រុមព្រះ ក៏​បាន​ប្រកាស​ដក​ខ្លួន​ពី​រដ្ឋាភិបាល​ចម្រុះ រវាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា​។​

​លោក ញឹក ប៊ុនឆៃ ក៏​បាន​បញ្ជាក់ថា សមាជ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​ថ្ងៃ​ទី​១៨​តុលា ឆ្នាំ​២០០៦ ក៏​បាន​ធ្វើឡើង ខណៈ​ដែល​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​គេចវេស បដិសេធ​ម្តង​ជា​ពីរដង មិន​ចេញ​មុខ​ដោះស្រាយ​ជម្លោះ​ជាមួយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន​សែន លើ​ព្រឹត្តិការណ៍​បង្ហូរឈាម ថ្ងៃទី​៥ និង​ថ្ងៃ​ទី​៦​កក្កដា ឆ្នាំ​១៩៩៧​។​

​សូម​រម្លឹកថា ប្រតិកម្ម​របស់​លោក ញឹក ប៊ុនឆៃ ដែល​សព្វថ្ងៃ​ជា​ប្រធាន​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ខាងលើនេះ បាន​ធ្វើ​ឡើង​មួយ​ក្រោយពី​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ប្រកាស​ជា​ថ្មី កាល​ពី​ខួប ៥ ឆ្នាំ ថ្ងៃ​បង្កើត​គណបក្ស​នរោត្តម​រណឫទ្ធិ កាលពី​ថ្ងៃ​ទី​១៦​វិច្ឆិកា ឆ្នាំ​២០១១​។ ក្នុង​ពិធី​ជួបជុំ​នោះ សម្តេចក្រុមព្រះ បាន​រម្លឹក​ឡើងវិញ ពី​ការ​បណ្ថេញ​ព្រះអង្គ ចេញពី​ប្រធាន​ហ្វ៊ុន​ស៊ិនប៉ិច តាមរយៈ​សមាជ​ថ្ងៃទី​១៨​តុលា ឆ្នាំ​២០០៦ ដែល​ព្រះ​ចាត់ទុកជា បក្ស​ប្រហារ បង្កើតឡើង​ដោយ​ក្រុម​របស់​លោក ញឹក ប៊ុនឆៃ និង​លោក កែវ ពុទ្ធ​រស្មី​៕​



CEN

No comments:

Post a Comment

yes