គម្រោងគាំទ្រដល់ដើមបណ្ដឹងរដ្ឋប្បវេណីនេះ ធ្វើឡើងក្នុងគោលដៅជួួយទ្រទ្រង់ដល់ដំណើរការនៃអង្គជំនុំជំរះវិសាមញ្ញ ក្នុងតុលាការកម្ពុជា និងចូលរួមធ្វើឱ្យបេសកកម្មសាលាក្ដីនេះទទួលបានជោគជ័យក្នុងការកាត់ទោសអតីតមេដឹកនាំជាន់ ខ្ពស់នៃរបបខ្មែរក្រហម។ ម្យ៉ាងទៀត គម្រោងនេះមានគោលដៅរួមចំណែកក្នុងការពង្រឹងនីតិរដ្ឋនៅកម្ពុជា និងធ្វើឱ្យ មានការទទួលស្គាល់ស្ថានភាពជនរងគ្រោះនៃរបបខ្មែរក្រហម ។ ការទទួលស្គាល់ជនរងគ្រោះគឺជាលក្ខណៈពិសេស មួយរបស់អង្គជំនុំជំរះវិសាមញ្ញនេះ ដែលអាចជួយឱ្យជនរងគ្រោះបានសម្ដែង និងបានលើកឡើងពីការឈឺចាប់របស់ខ្លួន ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងការបង្កើតនូវអង្គហេតុ និងក្នុងការចោទប្រកាន់ចំពោះបទឧក្រិដ្ឋនានា ។
ដើម្បីរៀបចំសំណុំរឿង០០១ និង០០២ ក្រុមមេធាវីបារាំងដែលជាសមាជិកសមាគមនេះ និងជាអ្នកជំនាញខាងរឿងក្ដី ព្រហ្មទណ្ឌអន្ដរជាតិ បានផ្លាស់វេនគ្នាធ្វើដំណើរមកទីក្រុងភ្នំពេញ ដើម្បីតាមដានសំណុំរឿងរបស់ជនរងគ្រោះ ដោយ សហការជាមួយក្រុមមេធាវី និងអ្នកច្បាប់ខ្មែរ ។
ក្នុងក្របខ័ណ្ឌសំណុំរឿង០០១ ក្រុមមេធាវីទាំងនេះបានជួយណែនាំ និងការពារក្ដីឱ្យដើមបណ្ដឹងរដ្ឋប្បវេណីចំនួន២៨នាក់ ក្នុងចំណោមដើមបណ្ដឹងចូលរួមក្នុងរឿងក្ដីនេះចំនួនសរុប ៩៤នាក់ ។
សម្រាប់រឿងក្ដីទី២ ដែលបានចាប់ផ្ដើមដំណើរការ តាំងពីខែកក្កដាឆ្នាំ២០១១ ក្រុមមេធាវីនៃសមាគម ASF France បានធ្វើការងារនេះជាបន្ដទៀត ដោយជួយគាំពារ ដើមបណ្ដឹងរដ្ឋប្បវេណីបានចំនួន ១ ១៣០នាក់ ។ ទន្ទឹមនឹងនេះ ប្រទេសបារាំងក៏បានជួយគាំទ្រផងដែរដល់អង្គការ ជំនួយផ្នែកច្បាប់នៃកម្ពុជា (Legal Aid of Cambodia) ដែលតំណាងឱ្យដើមបណ្ដឹងរដ្ឋប្បវេណីជាង ៥៦០នាក់ ក្នុងសំណុំរឿង០០២ ។ សូមរំឮកថា ៖ ៤០%នៃដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០២ត្រូវបានតំណាងដោយ ក្រុមមេធាវីបារាំង-ខ្មែរ ៕
នគរវត្ត
No comments:
Post a Comment
yes