សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 14, 2011

ឈិន ឡុង ប្រគំតន្ត្រីសប្បុរសធម៌រៃអង្គាសប្រាក់​ជួយ​សិស្ស​ក្រីក្រនៅតំបន់​ភ្នំ


 យោង​តាម​ប្រភព​ព័ត៌មាន​ស៊ីន ហួ បាន​ឱ្យ​ដឹង​ថា ​កាល​ពី​ថ្ងៃ​ទី ១២ វិច្ឆិកា កន្លង​ទៅ​ លោក ជេគី ចាន់ ហៅ​ ឈិន​ ឡុង ជា​តារា​ភាព​​យន្ត​ហុង​កុង​ដ៏​ល្បី​ឈ្មោះ​ជា​ច្រើន​ទសវត្ស​មក​ហើយ​នោះ​ បាន​រៀប​ចំ​វេទិកា​ប្រគំ​តន្ត្រី​សប្បុ​រស​ធ​ម៌​មួយ​នៅ​ទី​ក្រុង​វូហាន ខេត្ត​ហ៊ូបេ ប្រទេស​ចិន ។


 ការ​ប្រគំតន្រ្តី​សប្បុរស​ធម៌​នេះ​ មាន​​គោល​បំណង​សំខាន់​មួយ​គឺ​រៃ​អង្គាស​ប្រាក់​ដើម្បី​ជួយ​ដល់​សិស្ស​ក្រី​ក្រ​ជន​ជាតិ​ចិន​ដែល​រៀន​នៅ​តាម​សាលា​បឋម​សិក្សា​នានា​ តាម​តំបន់​ព្រៃ​ភ្នំ​ ។

 វេទិកា​ប្រគំតន្រ្តី​នា​ឱកាស​នោះ គឺ​ទទួល​បាន​ប្រាក់​ពី​សប្បុរសជន​ចំនួន​៧​លាន​យ៉ាន់ ស្មើនឹង​១.១លាន​ដុល្លារ​អាមេរិកផង​ដែរ។

 គួរ​រំលឹក​ថា លោក ឈិន ឡុង​ កើត​នៅ​ថ្ងៃ​ទី ៧ ខែ​មេសា​ ឆ្នាំ ១៩៥៤ រហូត​មក​ដល់​ពេល​នេះ​លោក​មាន​អាយុ៥៧​ឆ្នាំហើយ។ នៅ​ឆ្នាំ ១៩៨២​លោកបាន​រៀប​អាពាហ៍​ពិពាហ៍​ជា​មួយអ្នក​ស្រី​​Lin Feng-jiao ​និង​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ Jaycee Chan​​។ នៅ​ឆ្នាំ២០០៩ លោក ជេគី ចាន់​ ហៅ​ឈិន​ ឡុង​ បាន​ទទួល​គោរម្យ៍ងារ​ជា​បណ្ឌិត កិត្តិ​យសពី​សាលក​វិទ្យា​ល័យកម្ពុជា​ផង​ដែរ៕

No comments:

Post a Comment

yes