តាមព័ត៌មានពីគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១១ នេះថា អ្នកនាំពាក្យគណបក្ស សម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ លោកស្រី ស៊ូជី និងលោក នីយ៉ាន វីន បាននិយាយថា លោកស្រីនឹងចូលរួមក្នុងការបោះឆ្នោត សម្រាប់អាណត្តិក្រោយនេះ ហើយការចូលរួមរបស់លោកស្រីនៅ ពេលនេះដែរ ជាការគោរពមួយទៅដល់ជាតិភូមា ផងដែរ។
លោកស្រី ស៊ូជី បានបញ្ជាក់ថាលោកស្រីនឹងចុះឈ្មោះ គណបក្សរបស់ខ្លួនទៅក្នុងបញ្ជី បោះឆ្នោតរបស់គណបក្សចូលរួមការ ប្រកួតប្រជែងទាំងឡាយ បន្ទាប់ពីការធ្វើ ពហិការចូលរួម ការបោះឆ្នោតកាលពីឆ្នាំមុន ហើយការសម្រេចចិត្តបែបនេះដែរ ជាការចូលរួមមួយដែលមិន មានក្នុង រយៈកាល ២០ឆ្នាំ ចុងក្រោយនេះ នៅប្រទេស ភូមា។
គួរបញ្ជាក់ថា នៅមានកៅអីសភាប្រមាណជា ៤៨ទៀតដែលមិនទាន់មានតំណាងរាស្ត្រ ណាអង្គុយ ហើយរដ្ឋាភិបាលភូមាក៏មិនទាន់បាន កំណត់ពេលវេលាសម្រាប់ការ បោះឆ្នោត បំពេញ ចន្លោះនេះដែរ។ ចំពោះគណបក្សរបស់លោកស្រី ស៊ូជី វិញ បានសម្រេចធ្វើពិហិការក្នុងការចូល រួមបោះឆ្នោតកាលពីឆ្នាំមុនេះ ស្របពេល រដ្ឋាភិបាលដែលមានយោធានៅពីក្រោយខ្នងនៅ ភូមា បានទទួលនូវការសម្រេច ដ៏ដាច់ណាត់មួយពីអាមេរិក ក្នុងការធ្វើកំណែទម្រង់ទាំងឡាយក្នុង ប្រទេសនេះ ជាបន្ទាន់៕
No comments:
Post a Comment
yes