មានការភ្ញាក់ផ្អើលមួយ កើតឡើងទាំងប្រជាពលរដ្ឋ និងសមត្ថកិច្ចដោយបាននាំគ្នាទៅមើលសង្ស័យថា មានគេលួចធ្វើឃាតមនុស្ស រួចយកទៅ កប់ចោលកាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១១ នៅជាប់របងក្រុមហ៊ុន ហុងដា ស្ថិតក្នុងភូមិគោក៣ជាន់ សង្កាត់ ចោមចៅ ខណ្ឌដង្កោ ។
តាមប្រភពពីប្រជាពលរដ្ឋដែលរស់ នៅជុំវិញទីនោះបានឱ្យដឹងថា មូលហេតុ ដែលបណ្ដាលឱ្យមានការសង្ស័យដោយសារតែរាល់ថ្ងៃមានក្លិនស្អុយជះពីភូមិ ស្ទើរតែទ្រាំពុំបាន ទើបនាំគ្នាដើររក មើល ពេលនោះអ្នកភូមិសង្ស័យថា ក្លិន ស្អុយនោះចេញពីរណ្ដៅមួយកន្លែងដែល នៅជាប់នឹងរបងក្រុមហ៊ុនហុងដា ពីខាង ក្រោយ ទើបប្រជាពលរដ្ឋជីកកកាយ មើល ។
ពេលជីកបានបន្ដិចស្រាប់តែប្រទះ ឃើញមានសាច់ និងឆ្អឹងរលួយពេញក្នុង រណ្ដៅនោះ ទើបប្រជាពលរដ្ឋទៅប្រាប់ សមត្ថកិច្ចចុះមកមើល ។ ពេលនោះ សមត្ថកិច្ចបានស្រាវជ្រាវ ទើបដឹងថា នេះមិនមែនជាសពមនុស្សដែលគេកប់ ចោលនោះទេ វាជាសពសត្វពស់ថ្លាន់ ព្រោះនៅក្នុងរន្ធនោះពេលគាស់ឡើង ឃើញសុទ្ធតែស្រកាពស់ថ្លាន់ ។
គួរបញ្ជាក់ផងដែរថា ពីមុនមកគេ តែងតែប្រទះឃើញសត្វពស់ថ្លាន់២ ក្បាលធំៗ មានទម្ងន់ប្រមាណជាង៣០ គីឡូក្រាម ដែលតែងតែរស់នៅក្នុងលូ ម្ដុំនោះជាញឹកញាប់ ។ ប៉ុន្ដែចាប់តាំងពី គេបានកាប់ឆ្ការព្រៃដើម្បីសង់ផ្ទះ គឺ ឃើញនៅសល់តែ១ក្បាលប៉ុណ្ណោះ ។ ប្រហែលជាពស់ថ្លាន់១ក្បាលនោះហើយដែលងាប់ស្អុយធ្វើឱ្យគេភ្ញាក់ផ្អើលនា ពេលនេះ៕
នគរវត្ត
No comments:
Post a Comment
yes