សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, December 4, 2011

ល្បិច​ថ្មី​បន្លំ​ជា​បុគ្គ​​លិក​ក្រុម​ហ៊ុនដឹក​​ដែក​ឱ្យ​ការ​ដ្ឋាន​សំណង់​​បោក​យក​លុយ​ជាង​៦.០០០​ដុល្លារ​ត្រូវ​ចាប់​ខ្លួន​


 ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជ​ធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២​ ធ្នូ​ ២០១១ ​​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលា​ការ​។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ជន​រង​គ្រោះ​បាន​ប្ដឹង​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ពីករណី​ឆបោកដែល​ជនសង្ស័យ​រូប​នេះ​ប្រើ​ល្បិច​ថ្មី ដោយ​បន្លំ​ជា​បុគ្គលិក​ក្រុមហ៊ុន​លក់​សម្ភា​រ​សំណង់​។


 មន្ដ្រី​នគ​បាល​ព្រហ្មទណ្ឌ​បានឱ្យ​ដឹង​ថា ដើម​បណ្ដឹងឈ្មោះ​សោម ណូ​ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​ ទីលំ នៅ​ផ្ទះ​លេខ៣៨៤ ​សង្កាត់​ទួល​ស្វាយព្រៃ​១ ​ខណ្ឌ​ចំកា​មន ​រង​គ្រោះ​ដោយ​ចាញ់បោក​អស់​ប្រាក់​​ចំនួន​៦២៧៤,០៩​ដុល្លា​រ។ ​ចំណែក​ជន​សង្ស័យ​​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ​ឈ្មោះ​សួន សុវណ្ណា​រ៉ា​ ហៅរ​ដ្ឋា​ ស្នាក់​​​នៅផ្ទះ​ជួល​លេខ​២៧ ​ផ្លូវ​លេខ​​៦៣ ​សង្កាត់​ផ្សារ​ថ្មី​ទី​៣​ ខណ្ឌដូនពេញ​មុខរបរ​មិន​ពិតប្រាកដ​។


 តាម​បណ្ដឹង​របស់​ជន​រង​គ្រោះ​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​៣ ​វិច្ឆិកា​ ២០១១​ សួន សុ​វ​ណ្ណា​រ៉ា ហៅរ​ដ្ឋា​ និង​ឈ្មោះ​ប៊ុ​ន លី​បាន​ទំ​នា​ក់​ទំនង​ទៅ​ការ​ដ្ឋា​នរបស់​គាត់​នៅ​ម្ដុំ​បឹង​ត្របែក ដោយ​បង្ហាញ​ប័ណ្ណ​តម្លៃ​ទំនិញ ​(​ដែក​) ​ដោយ​មាន​ស្លាក​សញ្ញា​ក្រុមហ៊ុន HML នៅ​លើ​វិក្កយបត្រ​ ឃើញ​ដូចនេះ​ជន​រង​គ្រោះ​ក៏​បាន​បញ្ជា​ទិញ​ដោយ​ឱ្យ​ឈ្មោះរ​ដ្ឋា​ដឹក​ដែក​ទៅ​ដាក់​កា​រដ្ឋាន ស្រាប់តែ​ឈ្មោះ​​នេះ​យក​វិក្ក​យប​ត្រ​ទៅ​ទូទាត់​ប្រាក់​ដោយ​ប្រាប់​ថា​ និង​ដឹក​ដែក​មក​តាម​ក្រោយ ប៉ុន្ដែ​ពេល​ប្រគល់​ប្រាក់​ចំនួន​៦២៤៧,០៩​ដុល្លារ​ស្រាប់តែ​ឈ្មោះ​នេះ​គេចខ្លួន​បាត់​តែ​ម្ដង​។


 នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជន​សង្ស័យ​បាន​សារ​ភាព​ថា ខ្លួន​ពិតជា​ប្រើ​ល្បិច​បន្លំ​បោក​យក​លុយ​ឈ្មោះ​សោម ណូ​ ចំនួន​៦២៤៧,០៩​ដុល្លា​រពិត​ប្រាកដ​មែន​ដោយ​ប្រើ​លេខ​ទូរស័ព្ទ​២​ខ្សែ​ ​ដើរតួ​ជា​មេ​ផង ​និង​ជា​កូនចៅ​អ្នក​ដើរ​លក់​ផង​។ នេះ​គឺជា​ល្បិច​បោក​ថ្មី​មួយទៀត​ ដែល​សមត្ថកិច្ច​សូម​អំពាវនាវ​ដល់​ក្រុមហ៊ុន​ និង​ការដ្ឋាន​សំណង់​នានា​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ក្រែង​ចាញ់ល្បិច​កល​ជនខិលខូច៕








កោះសន្តិភាព

No comments:

Post a Comment

yes