សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, December 4, 2011

សុខ សោម៉ាវត្តី រៀបការស្ងាត់ៗ


  ពិធីការិនី ដែលមានឈ្មោះបោះសំឡេង ល្បីល្បាញ មួយរូបប្រចាំស្ថានីយ ទូរទស្សន៍បាយ័ន កញ្ញា សុខ សោម៉ាវត្តី បានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង នៅពេលបាន ឃើញរូបថត រៀបមង្គលការ របស់នាង ជាមួយកូនកំលោះ លោក ឡុង វីរៈយុទ្ធ (ហៅនាយភូ ) ដែលគេ ស្គាល់ តាមរយៈរឿង ”ភូមិខ្ញុំស្រស់ឆើតឆាយ” នៅលើគេហទំព័រហ្វេសប៊ុក ។

 ក្រោយពី សោម៉ាវត្តី បង្ហោះរូបថតរៀបការ នៅក្នុងបណ្តាញគេហទំព័រ ហ្វេសបុក បានធ្វើឲ្យ Friend នៅក្នុងហ្វេសប៊ុកជាង ៤ពាន់នាក់ និងមជ្ឈដ្ឋាន អ្នកគាំទ្រនាងមានការភ្ញាក់ផ្អើលថា សុម៉ាវត្តី រៀប ការ តាំងពីពេលណា? ។ ដែលនៅក្នុងរូបថតក៏មានការដាក់ឈ្មោះ កូនកំលោះ ឡុង វីរៈយុទ្ធ ជាគូ ជា មួយកូនស្រី សុខ សោម៉ាវត្តី ហើយមើលទៅអ្នកទាំងពីរសក្តិសមគ្នា ដូចជាប្តីប្រពន្ធមែនទែនអញ្ចឹង ។ ប៉ុន្តែក៏មានទស្សនិកជនមួយចំនួន បានលើកឡើងថា តើអ្នកទាំងពីរពិតជារៀបការជាមួយគ្នាមែនឬ? ។

 ជុំវិញបញ្ហាដែលធ្វើឲ្យមហាជន មានការងឿងឆ្ងល់នេះផងដែរ អ្នករៀបចំកម្មវិធី ប្រចាំនៅស្ថានីយ ទូរទស្សន៍បាយ័ន លោក គង់ វិសាល បានប្រាប់ថា ចំពោះព័ត៌មានលេចឮ សោម៉ាវត្តី រៀបការនោះ លោកសូមអះអាងថា មិនមែនជាការពិតទេ វាជារឿងយល់ច្រលំតែប៉ុណ្ណោះ។

 លោកបានបន្តទាំងអស់សំណើចថា ”រឿងអាតីរៀបការមិនមែន ជាការពិតនោះទេ ហើយចំពោះ រូប ថតនោះ ប្រហែលជាអាតី ថតស្ពតពាណិជ្ជកម្ម ឲ្យហាងសំអាងការណាមួយហើយ ព្រោះភាគ ច្រើន តីតែងតែថតស្ពត សម្លៀកបំពាក់រៀបការ ឲ្យសំអាងការជាច្រើន ដូចនេះប្រហែលជាការ ថតស្ពត ហ្នឹង  ធ្វើឲ្យបងប្អូនទស្សនិកជន មានការយល់ច្រឡំ” ។


 កន្លងមកធ្លាប់មាន ពាក្យចចាមអារ៉ាមថា សោម៉ាវត្តី មានទំនាក់ទំនង ស្នេហាជាមួយកូន មន្តី្រមាន អំណាចម្នាក់ ហើយគេក៏តែងតែឃើញនាង ផ្លាស់ប្តូររថយន្តទំនើបៗជាច្រើនគ្រឿង ដែលរថយន្ត ទាំង នោះ ត្រូវបាននាងអះអាងថា ជារថយន្តដែលគូស្នេហ៍នាងឲ្យជិះតែប៉ុណ្ណោះ ។


 អ្នកយកព័ត៌មានយើង បានធ្វើការទាក់ទងទៅ កញ្ញា សុខ សោម៉ាវត្តី ដើម្បីឲ្យនាង​បកស្រាយ​ជុំវិញ​បញ្ហានេះដែរ ប៉ុន្តែនៅពេល ទូរស័ព្ទទៅបែរ ជាមានមនុស្សប្រុសម្នាក់ បានលើកទូរស័ព្ទជំនួសនាង ដោយបុរសម្នាក់នោះ ប្រាប់ថានាងកំពុងតែរវល់ជាប់ថតកម្មវិធី ៕








DAP

No comments:

Post a Comment

yes