Sunday, December 18, 2011
រោងសិប្បកម្មផលិតធូបធំមួយត្រូវអគ្គីភ័យលេបត្របាក់ស្ទើរតែទាំងស្រុងរថយន្តពន្លត់អគ្គិភ័យបាញ់ទឹកមួយយប់ទល់ភ្លឺ
រោងសិប្បកម្មផលិតធូបធំមួយត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុងបង្កឱ្យមានការភ្ញាក់ផ្អើល និងតក់ស្លុតដោយសារអណ្ដាតភ្លើងសន្ធោសន្ធៅក្រហមច្រាលខ្លាំងពេកកាលពីវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី១៧ធ្នូ២០១១ លើកំណាត់ផ្លូវលេខ៤០២កែង១០៥ ស្ថិតក្នុងភូមិ៤ សង្កាត់ទំនប់ទឹក
ខណ្ឌចំការមន ហើយគ្មានអ្នកណាជញ្ជូនអីវ៉ាន់ធំដុំចេញក្រៅទាន់ពេលវេលាទេ។
រោងសិប្បកម្មផលិតធូបនេះមានទំហំប្រមាណ២០គុណ២០ រថយន្តនិងម៉ូតូច្រើនគ្រឿងត្រូវឆេះនៅក្នុងរោងសិប្បកម្មនោះ បើទោះជាគេសង្កេតឃើញរថយន្ត ពន្លត់អគ្គិភ័យរបស់សមត្ថកិច្ច១៣គ្រឿងបានទៅដល់ស្វះស្វែងប្រឹងប្រែងបាញ់ទឹកពន្លត់យ៉ាងណាក៏ដោយ ក៏បានត្រឹមតែទប់ស្កាត់កុំឱ្យភ្លើងរាលដាលប៉ុណ្ណោះ។ ថយន្តពន្លត់អគ្គិភ័យ និងក្រុមមន្រ្តីអាជ្ញាធរខណ្ឌដឹកនាំដោយលោកឡូ យុយ អភិបាល ខណ្ឌចំការមនបានបន្តបាញ់ទឹកលើសពី៧០ជើង ហើយកំពុងបន្តបាញ់ទឹករហូតដល់ព្រឹកនេះទៀត។
បុរសម្ចាស់សិប្បកម្មផលិតធូបនេះឈ្មោះលឹម ឈីវ អាយុជាង៦០ មិនទាន់ឱ្យដឹងពីព័ត៌លំអិតនៅឡើយទេ ហើយក៏មិនទាន់មានអ្នកណាអះអាងជាផ្លូវការ ថាអគ្គិភ័យនេះកើតឡើងពីមូលហេតុអ្វីនៅឡើយទេ។ សូមបញ្ជាក់ថាកន្លែងដែលឆេះនេះស្ថិតនៅក្បែរកន្លែងដែលបានឆេះកាលពីប៉ុន្មានថ្ងៃមុន ហើយរោងសិប្បកម្មផលិតធូបធំមួយនេះកាលពីឆ្នាំមុនធ្លាប់បានឆេះខ្ទេចម្ដងរួចមកហើយ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes