Tuesday, December 13, 2011
ស្ត្រីម្នាក់បែកពពុះមាត់ស្លាប់ក្នុងផ្ទះសំណាក់ លី ម៉េងថ្មី១
ស្ត្រីម្នាក់ត្រូវបានបុគ្គលិកនៃផ្ទះសំណាក់លីម៉េងថ្មី១ ប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់ លីម៉េងថ្មី១ដោយសង្ស័យថាគូរសង្សារយកមកសម្លាប់ចោល។ភាពភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១១នៅផ្ទះសំណាក់លីម៉េងថ្មីជាន់ទី២បន្ទប់លេខ២៤២ផ្លូវ៨១ក្រុម៤៨សង្កាត់ផ្សារថ្មី២ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមការអោយដឹងពីបុគ្គលិកផ្ទះសំណាក់និយាយថាគូរសង្សារទាំង២នេះបានចូលដេកផ្ទះសំណាក់កើតហេតុកាលពីថ្ងៃទី១២ខែធ្នូហើយនៅវេលាម៉ោង៥ល្ងាចបុរសម្នាក់បានចុះទៅក្រោមហើយមេកាផ្ទះសំណាក់បានសួរតាមទូរស័ព្ទលើតុទៅបន្ទប់២៤២ក៏ជួបស្ត្រីរងគ្រោះ។
ស្ត្រីរងគ្រោះបានឆ្លើយប្រាប់មេការអនុញ្ញាតអោយបុរសសង្ស័យជាគូរសង្សារចេញទៅខាងក្រៅដោយជិះម៉ូតូម៉ាកអាយខុនពណ៌ត្រួយចេកមិនចាំស្លាកលេខចាកចេញទៅបាត់។មួយសន្ទុះក្រោយ មកជនសង្ស័យរូបនោះក៏បានត្រឡប់មកវិញចូលទៅដេកក្នុងបន្ទប់លេខ២៤២ដដែល។
សាក្សីបានអោយដឹងទៀតថាលុះដល់ពេលម៉ោង១១និង២០នាទីថ្ងៃទី១៣ខែធ្នូបុគ្គលិករៀបបន្ទប់បានចុចទូរស័ព្ទលើតុសួរទៅបន្ទប់លេខ២៤២តែគ្មានអ្នកលើកមួយសន្ទុះក្រោយមកអ្នករៀបបន្ទប់បានគគោះទ្វារនិងបង្ហើបមើលក៏ឃើញស្ត្រីរងគ្រោះដេកតែម្នាក់ឯងហើយនាងក៏អង្រន់ជនរងគ្រោះប៉ុន្តែស្ត្រីរូបនោះស្លាប់បាត់បង់ជីវិតទៅហើយ។
សមត្ថកិច្ចមិនទាន់សន្និដ្ឋានថាជាករណីឃាតកម្មឬយ៉ាងណានោះទេដោយគ្រាន់តែដាក់ការសង្ស័យទៅលើបុរសម្នាក់មិនស្គាល់ឈ្មោះអាយុប្រហែល២០ឆ្នាំជាជនជាតិខ្មែរដែលជាគូរសង្សារជនរងគ្រោះដែលបានគេចខ្លួនបាត់៕
កម្ពុជាថ្មី
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes