សិស្សចំនួន៥០នាក់នាំគ្នាទៅយកក្រោលគោធ្វើជាអគារសិក្សារាប់ឆ្នាំមកហើយ មិនទាន់មានអគារឲ្យសិស្សសិក្សានោះទេ។
សូមបញ្ជាក់ថាចំពោះសិស្សដែលនាំគ្នាយកក្រោលគោទៅធ្វើជាសាលាសម្រាប់រៀនសូត្រនោះគឺស្ថិតនៅ ក្នុងភូមិ បន្ទាយនាង ឃុំ បន្ទាយនាង ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ ដែលមានចម្ងាយពីផ្លូវជាតិលេខ ៥ ប្រវែង ២០០០ម៉ែត្រប៉ុណ្ណោះ គឺទៅទិសខាងកើតទល់មុខមណ្ឌលសុខភាព ឃុំ បន្ទាយនាង។
តាមការឲ្យដឹងពីគ្រូបង្រៀនដែលនៅទីនោះបានប្រាប់ថា នៅក្នុងរបបប៉ុលពត គឺគេយកសាលានេះ ធ្វើជារោងដាំបាយរួម លុះដល់ឆ្នាំ ១៩៧៩ ក្រោយពេលប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍នោះ ពលរដ្ឋក៏បាន យករោងបាយនេះ ធ្វើជាក្រោលគោ។ លោក គ្រូ បានបន្តថា នៅដើមឆ្នាំ ១៩៨០ អ្នកស្រុកនៅទីនោះ ក៏បានសម្រេចយកក្រោលគោនោះ ធ្វើជាសាលារៀនតែម្ដង រហូតមកដល់ពេលនេះ។ ប្រភពបានបញ្ជាក់ទៀតថា មានសិស្សចូលរៀន ចំនួន ៥០នាក់មកពី ភូមិ អូរធំ ភូមិបន្ទាយនាង ក្នុងឃុំ បន្ទាយនាង សព្វថ្ងៃនេះ។ លោកគ្រូរូបនោះបានបន្តថា ការខ្វះខាតអគារសិក្សានោះ គឺខាងអាជ្ញាធរ ភូមិ ឃុំ បានរាយការណ៍ជូនទៅមន្ទីរអប់រំនិង អាជ្ញាធរខេត្ត រួចហើយ ប៉ុន្តែគ្មានការអើពើអ្វីទាំងអស់ រហូតមកដល់ពេលនេះ។ គ្រូ និង សិស្ស ទាំងនោះ សំណូមពរដល់ថ្នាក់លើមេត្តាជួយផ្ដល់នូវអាគារ សិក្សាដ៏ល្អចំនួនមួយខ្នងសម្រាប់បន្តការសិក្សាដល់សិស្សនៅទីនោះតទៅទៀត៕
កម្ពុជាថ្មី
No comments:
Post a Comment
yes