ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍បុរីកីឡាប្រមាណ ៥០នាក់ បាននាំគ្នាផ្អើលឆោឡោ បន្ទាប់ពីគណៈកម្មការអភិវឌ្ឍន៍សំណង់អគារផ្ទះល្វែងបុរីកីឡា បានចាក់សោរទ្វារផ្ទះរបស់អ្នកភូមិម្នាក់ ដែលស្នាក់នៅផ្ទះលេខ៥ ជាន់ទី៥ អគារទី៤ ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីវេលាម៉ោង ៤រសៀលថ្ងៃពុធនេះ។
លោក អន នីតា អាយុ ២២ឆ្នាំ ជានិសិត្យឆ្នាំទី៥ នៃមហាវិទ្យាល័យវេជ្ជសាស្ត្រ និងទន្តសាស្ត្រ និងជាម្ចាស់ផ្ទះនេះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា អាជ្ញាធរបានហៅឲ្យគាត់ចេញពីផ្ទះហើយយកសោរមកចាក់ផ្ទះរបស់គាត់តែម្ដងកាលពីវេលាម៉ោងបួនរសៀល ដោយអះអាងថា គាត់មិនមានឈ្មោះនៅក្នុងបញ្ជីរបស់គណៈកម្មការអភិវឌ្ឍន៍នោះឡើយ។
លោកបានបន្តថា ផ្ទះនេះគាត់បានទិញពីលោក ភោ លីណា ក្នុងតម្លៃ ៨៩០០ដុល្លារ តាំងពីដើមឆ្នាំ២០១០ ដោយមានប្រធានអគារមេភូមិ និងចៅសង្កាត់ទទួលដឹងឮ បើទោះជាពួកគាត់មិនបានផ្ដិតមេដៃ ឬចុះហត្ថលេខាទទួលស្គាល់លើលិខិតទិញលក់នោះក្ដី។
លោកបានថ្លែងថា៖ «ក្រោយពីបានចាក់សោរបិទទ្វារផ្ទះរបស់ខ្ញុំហើយ ក្រុមគណៈកម្មការ និងអាជ្ញាធរទាំងនោះ បានបង្ខំឲ្យខ្ញុំដាក់ពាក្យប្ដឹងប្រឆាំងនឹងលោក ភោគ លីណា ទៅវិញ បើទោះជាគាត់មិនបានធ្វើអ្វីខុសទៅនឹងកិច្ចសន្យាទិញលក់ក្ដី»។ ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes