សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, December 30, 2011

អ្នកឃ្លាំមើលសិទ្ធិមនុស្ស៖ លោកមេធាវី ជួង ជូងី ត្រូវឃុំខ្លួននៅក្រសួងមហាផ្ទៃ


​​ភ្នំពេញ៖ រហូតដល់​ម៉ោង ៥ រសៀល​ថ្ងៃ​ទី​២៩​ធ្នូ ឆ្នាំ​២០១១ អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា មេធាវី​ប្រចាំ​គណបក្ស​សមរង្ស៊ី លោក ជួង ជូ​ងី ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន ពី​ខេត្ត​កំពង់ឆ្នាំង នាំ​មក​ឃុំខ្លួន នៅ​នាយកដ្ឋាន​ប៉ូលិស​អនុវត្ត​ដីកា របស់​ក្រសួង​មហាផ្ទៃ​។ ក្រុម​សកម្មជន​សិទ្ធិមនុស្ស កំពុង​ស្វះស្វែង​ជួប​នឹង​លោក​មេធាវី ជួង ជូ​ងី​។​


លោក ចាន់ សា​វ៉េ​ត បុគ្គលិក​អង្គការ​សិទ្ធិមនុស្ស អាដហុក បានឲ្យដឹងថា ភ្នាក់ងារ​អង្គការ​សហ​ប្រជា​ជា​ជាតិ និង​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ក្នុងស្រុក​មួយ​ចំនួន បាន​ទៅ​កាន់​នាយកដ្ឋាន​អនុវត្ត​ដីកា​របស់​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​ជួប​លោក​មេធាវី ជួង ជូ​ងី​។ ប៉ុន្តែ​ប៉ូលិស មិនទាន់​ត្រូវបាន​អនុញ្ញាតឲ្យ​ចូល​ជួប​នៅ​ឡើយ​ទេ​។


សកម្មជន​ សិទ្ធិមនុស្ស បានបញ្ជាក់​ថា កាលពី​ម៉ោង ៦ ព្រឹក​ថ្ងៃ​ទី​២៩​ធ្នូ ឆ្នាំ​២០១១ លោក​មេធាវី ជួង ជូ​ងី បាន​ប្រាប់​ក្រុម​គ្រួសារ​ថា លោក​ទៅ​ធ្វើការ​នៅ​ខេត្ត​កំពង់ឆ្នាំង​។ នៅ​ព្រឹក​មិញ លោក​មេធាវី ជួង ជូ​ងី ក៏​បាន​ទូរស័ព្ទ​មក​ក្រុម​គ្រួសារ​នៅ​ភ្នំពេញ​ថា លោក​ត្រូវ​ប៉ូលិស​តាម​ចាប់ខ្លួន ក្រោយ​មក​ទូរស័ព្ទ​ក៏​តេ​លែង​ចូល ហើយ​បាត់​ដំណឹង​លោក​ជួង​ជូ​ងី រហូតដល់​ពេល​នេះ​។​

ដំណឹង​នៃ​ ការចាប់ខ្លួន​លោក​ជួង​ជូ​ងី បាន​លេចឮពេញ​មួយ​ព្រឹក​ថ្ងៃ​ទី​២៩​ធ្នូ ឆ្នាំ​២០១១​។ ប៉ុន្តែ​អាជ្ញាធរ​ប៉ូលិស និង​មន្ត្រី​តុលាការ​ខេត្ត​កំពង់ឆ្នាំង និង​តុលាការ​ខេត្ត​កណ្តាល បាន​បដិសេធថា មិន​មាន​ការចាប់ខ្លួន​លោក​មេធាវី​ជួង​ជូ​ងី​ទេ​។ តែ​តុលាការ​ខេត្ត​កណ្តាល មាន​ចេញ​ដីកា​ឲ្យ​លោក​មេធាវី ជួង ជូ​ងី ចូលខ្លួន​មក​បំភ្លឺ​តុលាការ នៅ​ថ្ងៃ​ទី​១៨​មករា ឆ្នាំ​២០១១​។​

សូម​ រម្លឹកថា លោក​ជួង​ជូ​ងី មេធាវី​គណបក្ស​ សម រង្ស៊ី ត្រូវបាន​តុលាការខេត្ត​កណ្តាល ចោទប្រកាន់ ពី​បទ​ផ្តល់​មធ្យោបាយ​ឲ្យ​ជនជាប់ចោទ​រត់គេចខ្លួន ចេញពី​ពន្ធនាគារ​ខេត្ត​កណ្តាល កាលពី​ថ្ងៃ​ទី​២៣​កញ្ញា ឆ្នាំ​២០១១​។ ការចោទប្រកាន់​លោក​មេធាវី​ជួង​ជូ​ងី គឺ​តុលាការ​ខេត្ត​កណ្តាល បាន​ធ្វើឡើង កាលពី​សប្តាហ៍​មុន រួមជាមួយ​លោក​តំណាងរាស្ត្រ ចាន់ ចេង របស់​គណបក្ស​សម​រង្ស៊ី​ ៕​

No comments:

Post a Comment

yes