ក្នុងករណីឪពុកសម្លាប់កូនខ្លួនឯងនេះ ប៉ូលិសបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ាត ជា អាយុ ៣៨ឆ្នាំ បានកាប់កូនស្រីឈ្មោះជា ស៊ីណាត អាយុ៥ឆ្នាំ ដោយកាំបិតប៉័ងតោចំត្រង់គល់កខាងឆ្វេង ព្រោះខឹងនឹងកូនស្រីយំខ្លាំងពេកមិនព្រមឈប់។
ជនសង្ស័យត្រូវបានគេប្រាប់ឲ្យដឹងថា ធ្លាប់មានប្រវត្តិជំងឺសរសៃប្រសាទកាលពីមួយឆ្នាំមុន ហើយរត់ចូលព្រៃបាត់រហូត ទើបតែត្រឡប់មកចូលផ្ទះវិញកាលពីពេលថ្មីនេះទេ។
មុនពេលកើតហេតុ នៅល្ងាចថ្ងៃទី១២ធ្នូ ជនសង្ស័យបានអង្គុយនៅក្នុងផ្ទះ រអ៊ូរទាំតែម្នាក់ឯង ហើយស្រាប់តែព្រឹកឡើងថ្ងៃទី១៣ធ្នូ បានឈ្លោះជាមួយប្រពន្ធឈ្មោះ ទ្រី តាយ អាយុជាង ៣០ឆ្នាំ រួចក៏បាន យកកាំបិតប៉័ងតោកាប់កូនស្រីចំគល់កខាងឆ្វេងស្លាប់តែម្តង។ ពួកគេស្នាក់នៅភូមិកើតហេតុខាងលើ។
ជនសង្ស័យឈ្មោះ ហ៊ាត ជា និងប្រពន្ធឈ្មោះ ទ្រី តាយ មានកូននៅក្នុងបន្ទុកចំនួន ៨នាក់ ហើយកូនស្រីដែលត្រូវឪពុកកាប់ស្លាប់ជាកូនទី៧ ។ នេះបើតាមការឲ្យដឹងរបស់លោក ជា គឹមម៉ាន់ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកតំបែរ៕
CEN
No comments:
Post a Comment
yes