ពលករកម្ពុជា ៣០ រូបក្នុងចំណោមពលករ ៦៥ រូបដែលត្រូវបានជួញដូរទៅធ្វើការខុសច្បាប់លើទូកនេសាទក្នុង ប្រទេសថៃ បានវិលត្រឡប់មកកាន់ស្រុកកំណើតវិញហើយកាលពីថ្ងៃម្សិលមិញ បន្ទាប់ពីត្រូវបានគេជួយសង្គ្រោះក្នុងប្រទេសឥណ្ឌូនេស៊ី។ ចំណែកឯពលករខ្មែរ ៥ នាក់ផ្សេងទៀតនឹងត្រឡប់មកវិញនៅខែក្រោយ។
លោក មុយ ហឿន អាយុ ៣៣ ឆ្នាំជាពលករម្នាក់ដែលបានមកដល់កម្ពុជាវិញកាលពីថ្ងៃចន្ទម្សិល មិញបានថ្លែងក្រោយមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថា៖ «វាធំធេងណាស់សម្រាប់ខ្ញុំដែលបានឃើញមាតុប្រទេសម្តងទៀតក្រោយ ខ្ញុំចាកចេញពីទីនេះ ២ ឆ្នាំមក»។
លោក បានបន្តថា៖ «ខ្ញុំមិនដែលគិតថា ខ្ញុំអាចវិលមកដល់ប្រទេសខ្ញុំ និងផ្ទះខ្ញុំម្តងទៀតឡើយ ព្រោះខ្ញុំត្រូវបានលក់ពីមួយទៅមួយឲ្យធ្វើការលើទូក ហើយខ្ញុំត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារក្នុងប្រទេសឥណ្ឌូនេស៊ី»។
លោក បានបន្តថា លោកសូមអរគុណយ៉ាងខ្លាំងចំពោះរដ្ឋាភិបាល និងអង្គការពាក់ព័ន្ធដែលបានខិតខំអស់ពីសមត្ថភាពជួយពួកគាត់ឲ្យ មកដល់ផ្ទះសម្បែងជួបក្រុមគ្រួសារឡើងវិញ។
លោក មុយ ហឿន បានថ្លែងថា៖ «ពួកគេបង្ខំកម្មករឲ្យធ្វើការធ្ងន់ ហើយពួកគេវាយដំ បើសិនយើងមិនខិតខំធ្វើការទេ។ វាជាការងារលំបាកខ្លាំងណាស់សម្រាប់យើងជាកម្មករទូកនេសាទនោះ»។ លោកបានបន្ថែមថា៖ «តែយើងសំណាងណាស់ដែលយើងមិនត្រូវបានបង្ខំឲ្យប្រើប្រាស់គ្រឿង ញៀន»។
លោកបានគូសបញ្ជាក់ថា៖ «ខ្ញុំនឹងទៅជួបក្រុមគ្រួសារខ្ញុំនៅថ្ងៃព្រហស្បតិ៍។ ខ្ញុំនឹកពួកគេខ្លាំងណាស់»។
កម្មករម្នាក់ទៀតឈ្មោះ ថាច ចន្ឌី អាយុ ២០ ឆ្នាំមានបំណងចង់ឃើញគ្រួសាររបស់គាត់ក្នុងពេលឆាប់ៗនេះ ព្រោះគាត់បានចាកចេញពីពួកគេអស់រយៈពេលមួយឆ្នាំមកហើយ។
លោកបានថ្លែងថា៖ «ខ្ញុំសប្បាយរីករាយខ្លាំងណាស់ដែលបានវិលត្រឡប់មកប្រទេសខ្ញុំ វិញ ក្រោយត្រូវបានឆបោកឲ្យទៅធ្វើការជាកម្មករទូកនេសាទមួយឆ្នាំ ហើយខ្ញុំចង់ឃើញផ្ទះខ្ញុំ និងគ្រួសារខ្ញុំខ្លាំងណាស់»។
លោក ជី ផល្លី អនុប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ បានថ្លែងកាលពីថ្ងៃម្សិលមិញថា លោកស្វាគមន៍ចំពោះពលករកម្ពុជា ៣០ រូបដែលបានវិលត្រឡប់មកដល់ប្រទេសរបស់ពួកគេដោយសុវត្ថិភាព។
លោក បានបញ្ជាក់ថា៖ «យើងអបអរពួកគេត្រឡប់មកផ្ទះវិញដែលនេះជាលទ្ធផលនៃការខិតខំ ប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌូនេស៊ី ក៏ដូចជាអង្គការនានាដើម្បីជួយពួកគេឲ្យវិលត្រឡប់មកផ្ទះសម្បែង វិញដោយសុវត្ថិភាព»។
លោកបានបន្ថែមថា ជីវិតរបស់ពួកគេថ្លៃណាស់ ដូច្នេះទើបពួកគេពុំបាត់បង់ជីវិតនៅប្រទេសផ្សេង។ ពួកគេសំណាងខ្លាំងណាស់។ លោកថ្លែងថា៖ «យើងមិនចង់ឃើញពលរដ្ឋខ្មែរដទៃទៀតជួបបញ្ហា ឬត្រូវគេបោកប្រាស់ដូចពួកគេឡើយ»។
លោក ជីវ ផល្លី បានបន្តថា ពលរដ្ឋដទៃត្រូវដឹង និងស្វែងរកព័ត៌មានឲ្យបានច្បាស់ មុនពេលពួកគេសម្រេចទៅធ្វើការនៅបរទេស។
លោកថា៖ «នេះក៏ជាសារដ៏ល្អមួយសម្រាប់ពលរដ្ឋដទៃទៀតឲ្យសម្រេចចិត្តមុន ពេលពួកគេចេញទៅធ្វើការនៅបរទេស។ យើងមិនចង់ឃើញករណីដដែលនេះកើតឡើងចំពោះប្រជាពលរដ្ឋយើងទៀតទេ»។
ពលករទាំងនោះនឹងធ្វើដំណើរទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននាថ្ងៃនេះដើម្បីពិនិត្យសុខភាពរបស់ពួកគេ និងផ្តល់ចម្លើយទាក់ទងនឹងបទពិសោធរបស់ពួកគេ ការលំបាក និងទាក់ទិននឹងមេខ្យល់ដើម្បីធ្វើរបាយការណ៍។
លោកបានមានប្រសាសន៍ថា៖ «យើងសម្ភាសពួកគេដើម្បីឲ្យពួកគេសហការជាមួយនគរបាលដើម្បីប្រាប់ពី អត្តសញ្ញាណមេខ្យល់ដែលបានបោកប្រាស់ពួកគេដើម្បីឲ្យយើងស៊ើប អង្កេតស្វែងរកចាប់ខ្លួនមេខ្យល់ទាំងនោះ»។
លោកបានបន្តថា លោកនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ដោយផ្ញើឯកសារទៅកាន់តុលាការ ខេត្តដែលពលកររស់នៅ និងស្នើឲ្យព្រះរាជអាជ្ញាបើកការស៊ើបអង្កេត និងចាប់ខ្លួនមេខ្យល់ទាំងនោះ ប្រសិនបើពួកគេផ្តល់អត្តសញ្ញាណមេខ្យល់បានច្បាស់។
លោក ជីវ ផល្លី បានបន្តថា មានពលករប្រមាណជាង ១០០ នាក់ដែលបានធ្វើការជាកម្មករទូកនេសាទត្រូវបានជួយសង្គ្រោះឲ្យវិល ត្រឡប់មកប្រទេសវិញ ហើយពួកគេមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ទីម័រខាងកើត ម៉ូលីគី និងអាហ្វ្រិកខាងត្បូង។
លោកបានថ្លែងថា៖ «យើងបន្តតាមដាន និងស៊ើបអង្កេតដើម្បីតាមចាប់ខ្លួនមេខ្យល់គ្រប់ពេលទាំងអស់»។
លោក សែម ចៅសុខ មន្ត្រីតាមដានអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងកាលពីថ្ងៃម្សិលមិញថា៖ «យើងរីករាយដែលឃើញរដ្ឋាភិបាល និងអង្គការនានាជួយពួកគេឲ្យបានវិលត្រឡប់មកដល់ផ្ទះវិញ តែជាមួយការវិលត្រឡប់មកដល់ផ្ទះវិញនេះមិនមែនជាយន្តការល្អដែល លុបបំបាត់ការជួញដូរមនុស្សទេ»។
លោក បានបន្តទៀតថា បើរដ្ឋាភិបាលចង់លុបបំបាត់ ឬកាត់បន្ថយការជួញដូរមនុស្ស ពួកគេត្រូវបង្ក្រាបលើជនឆបោក ឬមេខ្យល់៕
ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes