សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, December 4, 2011

ប្រជាជនស៊ីរី ២៥នាក់ស្លាប់ នៅក្នុងការតវ៉ា ប្រឆាំងនឹងរដ្ឋាភិបាល

 អំពើហិង្សារវាងប្រជាជន និងកងកម្លាំងរក្សាសន្តិសុខ របស់រដ្ឋាភិបាលស៊ីរី បានកើតឡើង ពាស ពេញ ប្រទេស ដែលបានបណ្តាលឱ្យមនុស្ស ២៥នាក់ ស្លាប់នៅថ្ងៃសៅរ៍នេះ ហើយការតវ៉ា ប្រឆាំង នឹងរដ្ឋាភិបាល នេះត្រូវបានគេសង្កេតឃើញថា បានអូសបន្លាយអស់រយៈពេលជាច្រើនខែ និងការ បង្រ្កាប យ៉ាងចាស់ដៃពីរដ្ឋាភិបាល។
យោងតាមព័ត៌មានក្យូដូ បានឱ្យដឹងនៅថ្ងៃអាទិត្យ ទី០៤ ខែធ្នូ ឆ្នាំ២០១១ នេះថា បដិវត្តន៍ ប្រឆាំង នឹង លោកប្រធានាធិបតី ស៊ីរី បាស្សា អាល់អាស្សាដ បានចាប់ផ្តើមឡើង ដោយបាតុកម្មសន្តិភាព នៅ ពាក់ កណ្តាលខែមីនា ដែលបានធ្វើឱ្យមានការបង្រ្កាប យ៉ាងសាហាវព្រៃផ្សៃ ហើយ ភាពចលាចល នេះ បានបង្ហូរឈាមប្រជាជនខ្លួនឯង អស់រាប់រយនាក់ ដែលជំរុញឱ្យអង្គការសហប្រជាជាតិ អំពាវ នាវឱ្យសហគមន៍អន្តរជាតិចូលរួម ដើម្បីការពារ ប្រជាជនស៊ីវិលស៊ីរី ។
ទណ្ឌកម្មដែលធ្វើឡើង ដោយសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប ទួរគី និងសហព័ន្ធអារ៉ាប់រួម មកទល់ ពេលនេះ គឺបរាជ័យក្នុងការបញ្ឈប់ អំពើហិង្សា នៅក្នុងប្រទេសស៊ីរី ប៉ុន្តែអ្នកចូល រួមដាក់ទណ្ឌ កម្ម ទាំងអស់នោះ កំពុងតែធ្វើឱ្យរបបអាស្សាដ កាន់តែនៅឯកោខ្លាំងឡើងៗ។
គួរបញ្ជាក់ឱ្យដឹងថា នៅក្នុងខែវិច្ឆិកា គឺជាខែដែលមានមនុស្សស្លាប់ច្រើន ជាងគេបំផុត ដោយ មនុស្ស ស្លាប់បានកើនឡើងរហូតដល់ ៩៥០នាក់។ លើសពីនេះ មន្រ្តីសហព័ន្ធអារ៉ាប់ នៅប្រទេសកាតា បាន និយាយថា រដ្ឋាភិបាលស៊ីរី បានអំពាវនាវឱ្យមានកិច្ចប្រជុំ ដើម្បីពិភាក្សាពីសំណើ របស់សហព័ន្ធ ប៉ុន្តែ ពេលវេលា និងទីកន្លែងសម្រាប់រៀបចំកិច្ចប្រជុំនោះ មិនទាន់ប្រកាសឱ្យដឹងនៅឡើយទេ ៕



DAT

No comments:

Post a Comment

yes